ក្រុង​ដា​ក្កាៈ ​ក្រុម​មន្ត្រី​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ បង់​ក្លា​ដែស​នឹង​ចាប់​ផ្តើម​​​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​១០​មឺុន​នាក់​ទៅ​រស់នៅលើ​កោះ​ដាច់​ស្រយាល​មួយ​។

លោកស្រី​​នាយក​រដ្ឋ​មន្ត្រី​ Sheikh Hasina ​គ្រោង​បើក​ជម្រក​ដែល​ទើប​សាង​សង់​រួច​ថ្មី​សម្រាប់​ក្រុម​​ជន​មូស្លីម​ដែល​ខ្ចាត់​ព្រាត់​នៅ​កោះ​លើ​ Bhashan Char ​ជា​កូន​កោះ​មួយ​ដែល​បាន​កើត​ចេញ​ពី​ជ្រោង​បេន​ហ្គាល់​នៅ​ក្នុង​ឆ្នាំ​២០០៦​។

ផែន​ការ​ដ៏​ចម្រោង​ចម្រាស​នេះ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ។ ​ពី​មុន​ក្រុម​មន្ត្រី​​បាន​និយាយ​ថា​ពួក​គេ​ចង់​ចាប់​ផ្តើម​​ ញ្ជូន​ក្រុម​ជន​ភៀស​ខ្លួន​ចេញ​ពី​បណ្តា​ជំរំ​នៅ​ក្បែរ​ព្រំ​ដែន​ជា​មួយ​មីយ៉ាន់ម៉ា​ទៅ​កាន់​កោះ​នោះ​នៅ​ខែ​មិថុនា​ នៅ​មុន​រដូវ​វស្សា ​ចាប់​ផ្តើម​។ ​

មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ម្នាក់​បាន​ប្រាប់​ AFP​ ថា​ កង​ទ័ព​ជើង​ទឹក​មាន​ជម្រក​ជា​ច្រើន ​​ដែល​ទើប​សាង​សង់​ថ្មី​ៗ ​និង​មជ្ឈ​មណ្ឌល​​ជម្លៀស​សម្រាប់​ជន​ភៀស​ខ្លួន​១០​មឺុន​នេះ៕ ​PSA