ក្រុង​យ៉ាំង​ហ្គោនៈ រដ្ឋា​ភិបាល​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់​ថា ការ​ពន្យារ​ពេល​ណាមួយ​ដល់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា វិល​ត្រឡប់​ទៅ​វិញ​នោះ គឺជា​កំហុស​របស់​បង់ក្លាដែស ត្រឹម​តែ​រយៈពេល ៤ ថ្ងៃ នៅ​មុន​កាល​បរិច្ឆេទ​ចាប់ផ្តើម​ដែល​ត្រូវ​បាន​គ្រោង​ទុក​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​នោះ។

ក្រោយពី​មាន​ឧបសគ្គ​ជាច្រើន​នោះ ក្រុម​ប្រទេស​នៅក្បែរ​ខាង បានប្រកាសថា ក្រុមទី ១ មាន​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ២២០០ នាក់ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​នេះ ទោះបី​ជា​អង្គការ NGOs អន្តរជាតិ និង​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា លក្ខខណ្ឌ​មិន​ទាន់​ចូល​ជា​ធរមាន​សម្រាប់​ការ​វិល​ត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព​ក្តី។

ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧២ ម៉ឺ​ន​នាក់ បាន​ភៀសខ្លួន​ពីរ​ដ្ឋរ៉ា​ក់​ឃី​នភា​គ​ខាងលិច​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​នៅ​ក្នុង​ខែ​សីហា​កាល​ពី​ឆ្នាំ ២០១៧។

ក្រុម​អ្នក​នៅ​រស់រានមានជីវិត​ផ្តល់​ឲ្យ​ពួកគេ​នូវ​ភ័ស្តុតាង​នៃ​ឃាតកម្ម ការចាប់រំលោភ ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សំបែង និង​ខ្លាច​ការ​វិល​ត្រឡប់​ទៅ​រដ្ឋ​រ៉ាក់ឃីន​វិញ​ដោយ​គ្មា​ការ​ធានា​សុវត្ថិភាព​សេរីភាព​ក្នុង​ការ​ដើរ​ហើរ និង​ការ​ទទួល​សញ្ជាតិ។

មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៧ ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា ការ​ធ្វើ​មាតុ​និវត្តន៍​នោះ ត្រូវ​មាន​សុវត្ថិភាព មាន​សេចក្តី​ថ្លៃថ្នូរ​និង​ដោយ​ស្ម័គ្រ​ចិត្ត។

រដ្ឋមន្ត្រី​សុខុមាលភាព​សង្គម​លោក Win Myat Aye បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត​នៅ​ក្រុង​យ៉ាំង​ហ្គោន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច»៕