កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១៧ បាតុករ​​ក្រុម​តូចៗ​ខ្លះ​ប្រដាប់​ដោយ​អាវុធ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​អគារ​សភា​នៃ​រដ្ឋ​មួយ​ចំនួន ដែល​​ត្រូវ​បាន​ពង្រឹង​សន្តិសុខ​ដោយ​ការ​ដាក់​ពង្រាយ​ទាហាន​ឆ្មាំ​ជាតិ និង​ដាក់​រនាំង​បន្ទាប់​ពី​ព្រឹត្តិការណ៍​កុបកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ ៦ មករា។

បាតុកម្ម​បាន​កើត​ឡើង​នៅ​រដ្ឋ Texas, Oregon, Michigan, Ohio, និង​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ ​ត្រូវ​បាន​រាយការណ៍​ទេ។

រដ្ឋ​ជាច្រើន​ផ្សេង​ទៀត​ មាន​ភាព​ស្ងប់ស្ងាត់​ចំពេល​មាន​ការ​កើន​ឡើង​នៃ​​ការ​ដាក់​ពង្រាយ​ទាហាន​នៅ​អគារ​សភា​អាមេរិក​។ កងទ័ព​ឆ្មាំ​ជាតិ​ជាង ២៥ ០០០ នាក់​ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​ក្រុង​វ៉ាស៊ីនតោន ​នៅ​ថ្ងៃ​លោក Joe Biden ចូល​កាន់​​អំណាច៕