កាល​ពី​ថ្ងៃ​ពុធ ទី ៣១ មីនា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ប្រកាស​ពី​ការ​រិតត្បិត​ដោយ​ផ្អាក​ការ​ចរាចរ​ក្នុង​ប្រទេស​ជា​លើក​ទី​បី។ លោក​បាន​និយាយ​ថា សាលា​រៀន​នឹង​បិទ​រយៈពេល​បី​សប្តាហ៍។

ការ​រឹតត្បិត​នៃ​ការ​ធ្វើ​ចរាចរ​ទូទៅ​នៅ​ក្នុង​ប្រទេស​បាន​អនុវត្ត​រួច​ហើយ​អស់រយៈ​ពេល​ជាង​មួយ​សប្តាហ៍​នៅ​ទីក្រុង​ប៉ារីស តំបន់​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង​នៅ​ប្រទេស​បារាំង។ ឥឡូវនេះ​ការ​រិតត្បិត​នេះ នឹង​អនុវត្ត​នៅ​ទូទាំង​ប្រទេស​យ៉ាង​ហោច​ណាស់​មួយ​ខែ​ចាប់​ពី​ថ្ងៃទី ៣ មេសា នេះ​ទៅ។

ការ​ប្រកាស​ការ​រឹត​ត្បិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​បារាំង មាន​ការ​កើន​ឡើង ករណី​វិជ្ជមាន​កូវីដ ១៩ ដែល​បណ្តាល​អោយ​មាន​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩​ មាន​ការ​យឺតយ៉ាវ​ និង​តំបន់​ដែល​ប៉ះពាល់​ខ្លាំង ដែល​ត្រូវ​ពឹង​ផ្អែក​លើ​កន្លែង​ថែទាំ​នៅ​មន្ទីរពេទ្យ៕