កាល​ពី​ថ្ងៃ​ច័ន្ទ ទី ២៩ មីនា ប្រទេស​បារាំង ហៅ​អំពើ​ហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ថា​ជា​អំពើ​ដែល «ខ្វាក់ និង​សម្លាប់» ក្រោយ​ពី​មាន​អ្នក​ស្លាប់​កើន​ឡើង។ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ការ​បង្ក្រាប​របស់​របប​យោធា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ១០០ នាក់​បាន​ស្លាប់ កាល​ពី​ថ្ងៃទី ២៧ មីនា។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ខណៈ​ពេល​ដែល​ការ​ដាក់ទ​ណ្ឌកម្ម​ត្រូវ​បាន​សំរេច​រួច​ហើយ​ជាមួយ​ដៃគូ​អឺរ៉ុប និង​អន្តរជាតិ​របស់​យើង ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​កងកម្លាំង​មីយ៉ាន់ម៉ា​ទាំង​អស់​បញ្ឈប់​សកម្មភាព​ពួក​គេ​ដែល​កំពុង​ដឹក​នាំ​ប្រទេស​របស់​ខ្លួន ហើយ​ដោះលែង​អ្នកទោស​នយោបាយ​ដោយ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​បន្ត​ការ​ដោះស្រាយ​តាម​ការ​សន្ទនា»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន CNA។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ មក​មនុស្ស​ជាង ៤៥០ នាក់ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ការ​ធ្វើ​រដ្ឋប្រហារ​នេះ៕