The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បារំាង​ថា ​មីស៊ីល​របស់​ខ្លួន​ត្រូវ​បាន​​រក​ឃើញ​នៅ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស លីប៊ី

បារំាង​ថា ​មីស៊ីល​របស់​ខ្លួន​ត្រូវ​បាន​​រក​ឃើញ​នៅ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស លីប៊ី

Content image - Phnom Penh Post
យុទ្ធជន​ស្មោះត្រង់​រដ្ឋាភិបាល​សម្រប​សម្រួល ​បង្ហាញ​មីស៊ីល​ប្រឆាំង​រថក្រោះ។ AFP

បារំាង​ថា ​មីស៊ីល​របស់​ខ្លួន​ត្រូវ​បាន​​រក​ឃើញ​នៅ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស លីប៊ី

ក្រុង​ប៉ារីសៈ ​ប្រទេស ​បារាំង ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​មីស៊ីល​របស់​ខ្លួន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មូលដ្ឋាន​ទ័ព​មួយ​កន្លែង​នៅ​ប្រទេស ​លីប៊ី​ ដែល​បាន​ប្រើប្រាស់​ដោយ​កងកម្លាំង​ស្មោះត្រង់​ជាមួយ​បុរស​ខ្លាំង​លោក​ Khalifa Haftar ​នៅ​ក្នុង​ចម្លើយ​សារភាព​គួរ​ឲ្យ​អាម៉ាស់​មួយ​ ដែល​បាន​ចោទ​សួរ​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ជម្លោះ​នៅ​ប្រទេស​នេះ​។​

ដោយ​ថ្លែង​ប្រាប់​នៅ​ក្នុង​របាយការណ៍​មួយ ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត ​New ​York ​Times ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា ​មីស៊ីល ​Javelin​ ផលិត​នៅ​អាមេរិក​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ខែ​មិថុនា​នៅ​មូលដ្ឋាន​ទ័ព​មួយ​​ក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​នោះ​ ត្រូវ​បាន​បារាំង​​ទិញ​។​

ប៉ុន្តែ​ប្រទេស ​បារាំង​ បាន​បដិសេធ​ថា​ មិន​បាន​ផ្គត់ផ្គង់​មីស៊ីល​ទាំង​នោះ​ទៅ​ឲ្យ​លោក ​Haftar ​ក្នុង​ការ​បំពាន​នៃ​ការ​ហាម​ឃាត់​មិន​ឲ្យ​លក់​អាវុធ​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ​ទេ​ ដោយ​ថ្លែង​ថា ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​កង​កម្លាំង​បារាំង​នៅ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ បាន​បរាជ័យ​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​វិនិច្ឆ័យ​ថា​ធ្វើ​ឲ្យ​មាន​កំហុស​​។​

សេចក្តី​ថ្លែងការណ៍​ ​បាន​និយាយ​ថា៖ ​«​ការ​ខូចខាត​ និង​ឈប់​ប្រើប្រាស់​មីស៊ីល​នោះ​ ហើយ​អាវុធ​ទាំង​អស់​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ជា​បណ្តោះ​អាសន្ន​ នៅ​មុន​ធ្វើ​ការ​បំផ្លាញ​វា​ចោល​» ​«មីស៊ីល​ទាំង​នោះ ​មិន​ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​ឲ្យ​កង​កម្លាំង​នៅ​ក្នុង​តំបន់​នោះ​ទេ​»។​

មីស៊ីល​ប្រឆាំង​រថក្រោះ​ទាំង​នោះ​ ក្នុង ​១ ​គ្រាប់ ​មាន​តម្លៃ ​១៧ ​ម៉ឺន​ដុល្លារ ​ត្រូវ​បាន​រឹបអូស​នៅ​ពេល​កងកម្លាំង​មាន​ភក្តីភាព​ជាមួយ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ដោយ ​UN នៅ​ក្រុង​ទ្រីប៉ូលី ​បាន​គ្រប់គ្រង​មូលដ្ឋាន​ទ័ព​គាំទ្រ​លោក​ Haftar៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍