ក្រុងឌូបៃ ​ប្រភព​ផ្នែក​យុត្តិ​ធម៌​បារ៉ែន​ បាន​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​​ តុលាការ​បា​រ៉ែន​មួយ​ បាន​កាត់​ទោស​ពល​រដ្ឋ​ស៊ី​អ៊ីត ​២៤ ​នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​ និង​ដក​ហូត​សញ្ជាតិ​ពី​ពួក​គេ ​ក្រោយ​ពី​រក​ឃើញ​ថា ​ពួក​គេ​មាន​ទោស​ពី​បទ​បង្កើត​«ក្រុម​ភេរវ​កម្ម​»។

ការ​ចោទ​ប្រកាន់​ជា​ច្រើន​ទៀត​រួម​មាន​ការ​ធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ាក់​ និង​អ៊ីរ៉ង់ ​ដើម្បី​ហ្វឹក​ហាត់​ប្រើ​ប្រាស់​អាវុធ ​និង​គ្រឿង​ផ្ទុះ ​និង​ប៉ុន​ប៉ង​សម្លាប់​មន្ត្រី​ប៉ូលិស​។

តុលា​ការ​ឧក្រិដ្ឋ​កម្ម​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃ​ពុធ ​បាន​កាត់​ទោស​ជន​ជាប់​ចោទ ​១០ ​នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​អស់​ ឲ្យ​ជាប់​គុក​មួយ​ជីវិត​ និង​ ១០​ នាក់​ទៀត​ ជាប់​គុក ១០​ ឆ្នាំ ​និង​ ៤ នាក់​ផ្សេង​ទៀត​ជាប់​គុក​ពី ៣​ ឆ្នាំ ​ទៅ​ ៥​ ឆ្នាំ​។

ព្រះ​រាជា​ណា​ចក្រ​ភាគ​ច្រើន​និកាយ​ស៊ីអ៊ីត ​គ្រប់​គ្រង​ដោយ​និកាយ ​ស៊ុន​នី​ បាន​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋ​របស់​ខ្លួន​រាប់​រយ​នាក់​ និង​ ដាក់​គុក​សកម្ម​ជន​ល្បីៗ​ និង​បព្វ​ជិត​សាសនា​រាប់​សិប​នាក់​ ចាប់​តាំង​ពី​​មាន​ការ​តវ៉ា​ទាម​ទារ​ឲ្យ​មាន​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​ បាន​ផ្ទុះ​ឡើង​ កាល​ពី​ដើម​ឆ្នាំ​ ​២០១១​។

រដ្ឋា​ភិបាល​បារ៉ែន​ បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ស៊ីអ៊ីត​ ពី​បទ​គាំទ្រ​ការ​តវ៉ា​ទាំង​នោះ ​និង​ ប៉ុន​ប៉ង​​ផ្តួល​រំក​លំ​រដ្ឋា​ភិបាល​នេះ។​ ក្រុងតេ​អេរ៉ង់​ បដិ​សេធ​​ថា គ្មានការ​ពាក់​ព័ន្ធ​នោះ​៕ PSA