ក្រុង​សានហ្វ្រានស៊ីស្កូៈ ក្រុម​បុគ្គលិក​រាប់រយ​នាក់​របស់​ក្រុមហ៊ុន​​ Google ​កាល​ពី​ថ្ងៃ​ពុធ​ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ខ្នាត​យក្ស​មួយ​នេះ ​ឈប់​​ធ្វើ​ការ​ឲ្យ​ក្រុម​មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​តទៅ​ទៀត រហូត​ដល់​ពួក​គេ​​លែង ​«​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​»​។​

នៅ​ក្នុង​ញត្តិ​មួយ​ ដែល​ត្រូវ​​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម​បុគ្គលិក ​«​Google» ​ជាង ​៦០០ ​នាក់ ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់​ ដែល​ក្រុម​មន្ត្រី​គយ​ និង​កង​កម្លាំង​ការពារ​ព្រំដែន ​(CBP) ​អាមេរិក​ កំពុង​រៀបចំ​​ស្នើសុំ​បន្ត​កិច្ចសន្យា​ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​នេះ​​​តទៅ​​ទៀត​នោះ​។​

Google គឺ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ខ្នាត​យក្ស​មួយ​ ហើយ​មាន​​ក្រុម​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​រួម​មាន​ ក្រុមហ៊ុន​អាម៉ាហ្សូន​ និង​ក្រុមហ៊ុន​មីក្រូហ្សូត​។​

យោង​តាម​ញត្តិ​ថត​ចម្លង​​ ដែល​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្នាត​មធ្យម ​(medium.com) ​បាន​និយាយ​ថា៖ «​ក្រុមហ៊ុន​ផ្តល់​សេវា​​អ៊ីនធឺណិត​នាំ​មុខ​គេ​នោះ​ នឹង​ត្រូវ​បាន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អង្គភាព​ CBP ​ហើយ​បាន​ជួយ​សម្រួល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ថែម​ទៀត​ផង​»​។​

«វា​ដល់​ពេល​ត្រូវ​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ម្តង​ទៀត​ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ យើង​នឹង​មិន​ធ្វើ​ការ​ឲ្យ​ទៅ​តាម​កិច្ច​សន្យា​ណា​មួយ​ជា​ដាច់​ខាត​»។​

ក្រុមហ៊ុន​ Google មិន​បាន​ឆ្លើយ​តប​ភ្លាមៗ ​ទៅ​នឹង​ការ​ស្នើសុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​នោះ​នៅ​ឡើយ​ទេ​។​​

ញត្តិ​នោះ ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សង្កាត់​ Silicon ​Valley ​​ប្តេជ្ញា​ចិត្ត​ជា​សាធារណៈ​ថា​ ​មិន​គាំទ្រ ​CBP ​ទេ៕ AFP/SK​