ក្រុងវ៉ាស៊ីនតោនៈ យោងតាមរបាយការណ៍មួយចេញពីអង្គការ National Nurses United ដែលជាសហភាពគិលានុបដ្ឋាយិកាធំជាងគេបំផុត របស់ប្រទេសអាមេរិកបានឲ្យដឹងថា ក្រុមគ្រូពេទ្យជាង ១ ៧០០ នាក់ នៅអាមេរិកបានស្លាប់ ដោយសារជំងឺកូវីដ ១៩ ហើយមនុស្សបានស្លាប់ជាច្រើនទៀត ដោយសារកង្វះសម្ភារការពារខ្លួន (PPE)។
របាយការណ៍នោះ បានចេញផ្សាយកាលពីសប្តាហ៍មុនថា៖ «កាលពីថ្ងៃទី ៦ ខែកញ្ញា «ដោយបានប៉ាន់ប្រមាណថា ក្រុមបុគ្គលិកសុខាភិបាលចំនួន ១ ៧១៨ នាក់ នៅក្នុងនោះរួមមានការកត់ត្រាក្រុមបុគ្គលិកគិលានុបដ្ឋាយិកា បានស្លាប់ដោយសារជំងឺកូវីដ ១៩ ហើយបានជាប់ទាក់ទងទៅនឹងភាពស្មុគស្មាញ ខណៈកំពុងបំពេញការងារនៅក្នុងការបង្កើតសេវ៉ាសុខាភិបាល» ដោយបានបន្ថែមថា ទោះបីជាតួលេខនោះ គឺខ្ពស់ជាងអ្វីដែលត្រូវបានគេរាយការណ៍ នៅតាមកន្លែងផ្សេងទៀត វាគឺជាការវាយតម្លៃបែបអភិរក្សមួយ»។
របាយការណ៍នោះបានបញ្ជាក់ថា សាកសពជាច្រើនអាចនឹងត្រូវបានគេការពារ «ប្រសិនបើកិច្ចខិតខំប្រឹងប្រែង មានកាន់តែខ្លាំងឡើង ត្រូវបានគេធ្វើឡើង ដើម្បីរៀបចំផែនការ និងពុះពារគ្រោះថ្នាក់នានា អំពីការការគ្រប់គ្រងយន្តការ អនុវត្តឲ្យបានទាន់ពេលនោះ៕ Xinhua/SK