The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​​អង្គការ​សហប្រជាជាតិ ប្រឈម​នឹង​​វិបត្តិ​ប្រាក់​បៀវត្សរ៍​

បុគ្គលិក​​អង្គការ​សហប្រជាជាតិ ប្រឈម​នឹង​​វិបត្តិ​ប្រាក់​បៀវត្សរ៍​

Content image - Phnom Penh Post
លោក Antonio Guterres ថ្លែ​ង​នៅមហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​កាល​ព​ីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ​ ២០១៩។ រូប​ AFP

បុគ្គលិក​​អង្គការ​សហប្រជាជាតិ ប្រឈម​នឹង​​វិបត្តិ​ប្រាក់​បៀវត្សរ៍​

បុរី​ញូវយ៉ក៖​ អង្គការ​សហប្រជាជាតិ​មាន​ថវិកា​ធ្វើ​ប្រតិបត្តិ​ការ​ប្រចាំ​ឆ្នាំ ​៣-៤ ​​លាន​ដុល្លារ ​ដោយ​ចំណាយ​ទៅ​លើ​​គ្រប់​បែប​យ៉ាង​ ចាប់​ពី​ការងារ​មនុស្ស​ធម៌ ​​រហូត​ដល់​ការ​​កាត់​បន្ថយ​សព្វាវុធ​ ប៉ុន្តែ​បច្ចុប្បន្ន​អង្គការ​នេះ​កំពុង​តែ​ព្យាយាម​​ធ្វើ​​ឲ្យ​ប្រាកដ​ថា​ ​បុគ្គលិក​របស់​ខ្លួន​ទទួល​បាន​ប្រាក់​ខែ​នៅ​ខែ​ក្រោយ​នេះ​​។​

តើ​អង្គការ​ពិភព​លោក​នេះ បាន​បញ្ចប់​បំណុល​​ជាង ​២០០ ​លាន​ដុល្លារ​ ដោយ​របៀប​ណា?​​

ចម្លើយ​ គឺ​ថា​ប្រទេស​សមាជិក​ទាំង​អស់​ដែល​បង់​វិភាគទាន​​តាម​ការ​រំពឹង​ទុក​របស់​ពួក​គេ​នោះ ​​នៅ​ក្នុង​នោះ ​មាន​អាមេរិក​ដែរ​​។​

កាល​ពី​ថ្ងៃ​អង្គារ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres​ បាន​ព្រមាន​អំពី ​«​វិបត្តិ​ខ្វះខាត​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដែល​អង្គការ​សហ​ប្រជាជាតិ​កំពុង​ប្រឈម​ជិត​មួយ​ទសវត្សរ៍​មក​នេះ​»​។​

លោក​ព្រមាន​ថា​ អង្គការ​សហប្រជាជាតិ ​«​អាច​នឹង​ជួប​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ថវិកា​បម្រុង​របស់​ខ្លួន​នៅ​ចុង​ខែ​នេះ​ និង​គេច​មិន​ផុត​ពី​​ជួប​បញ្ហា​នៃ​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​​ និង​ការ​ចំណាយ​​ផ្សេងៗ​ទៅ​ដល់​អ្នក​ផ្គត់ផ្គង់​សម្ភារ»។

ប្រទេស​សមាជិក​ខ្លះ​​ មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បង់​វិភាគទាន​របស់​ពួក​គេ។​ ​

អង្គការ​សហប្រជាជាតិ​ នឹង​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​ប្រទេស​​ទាំង​នោះ​​ជា​សាធារណៈ​ទេ​ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​ថ្លែង​ប្រាប់​ AFP ​ថា អ្នក​រួម​វិភាគ​ទាន​ធំៗ​ ​គឺ​អាមេរិក ប្រេស៊ីល​ ​​អាហ្សង់ទីន ​ ម៉ិកស៊ិក​ និង​អ៊ីរ៉ង់​។​

សរុប​ទាំង​អស់ ​ ប្រទេស​ចំនួន​ ​៦៤ ​មិន​​បាន​បង់​​វិភាគទាន​​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទេ​។ ​ នៅ​ក្នុង​បញ្ជី​អ្នក​ប្រព្រឹត្ត​បទល្មើស​មិន​ព្រម​បង់​ថវិកា​ គឺ​មាន​ប្រទេស ​វ៉េណេស៊ុយអេឡា​ កូរ៉េ​ខាង​ជើង​ កូរ៉េ​ខាង​ត្បូង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ អ៊ីស្រាអែល​ និង​អារ៉ាប៊ី ​សាអ៊ូឌីត​។​

អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ​លោក​ ស្ទេបហ្វេន​ ឌូចាររិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​លោក​ថា​ ប្រទេស​ចុង​ក្រោយ​ដែល​បាន​បង់​ប្រាក់ គឺ​ប្រទេស ​ស៊ីរី ​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នោះ​។​

នៅ​ក្នុង​លិខិត​​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ចន្ទ​​ត្រូវ​ផ្ញើ​ជូន​​បុគ្គលិក​ ៣៧ ​ពាន់​នាក់​ នៅ​លេខាធិការដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ដែល​ ​AFP​ បាន​ទទួល​នោះ​បាន​ឲ្យ​ដឹង​ថា Antonio Guterres​ បាន​ថ្លែង​ថា​ អង្គការ​សហប្រជាជាតិ​ បាន​ចំណាយ​ទឹក​ប្រាក់​លើស​ចំណូល​ចំនួន ​២៣០ ​លាន​ដុល្លារ ​កាល​ពី​ចុង​ខែ​កញ្ញា។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​បាន​បង្ហាញ​ថា​ ប្រសិន​បើ​អង្គភាព​ពិភព​លោក​មិន​បាន​ចាត់​វិធានការ​ផ្តួច​ផ្តើម​គំនិត​ ដើម្បី​កាត់​បន្ថយ​ចំណាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក ការ​ចំណាយ​កាន់​តែ​ច្រើន​នៅ​ក្នុង​ខែ​តុលា​ មាន​លទ្ធភាព​ ​៦០០ ​លាន​ដុល្លារ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មហា​សន្និបាត​​កាល​ពី​ខែ​មុន​ ដែល​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​មេ​ដឹកនាំ​ពិភព​លោក​នោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ លោក​កាល​ពី​ថ្ងៃ​អង្គារ​​ លោក Guterres​ បាន​អរគុណ​ដល់​ប្រទេស​ចំនួន ​១២៩ ​​​ដែល​បាន​បង់​ប្រាក់​ និង​បាន​ជំរុញ​​​អ្នក​មិន​ទាន់​បង់​ឲ្យ​បង់​ប្រាក់​ជា​បន្ទាន់៕ AFP/SK​

អត្ថបទគួរចាប់អារម្មណ៍