ក្រុងកាប៊ុល៖ ក្រុងកាប៊ុល និងញូវដែលី កាលពីថ្ងៃអាទិត្យ បានបដិសេធការចោទប្រកាន់របស់ប៉ាគីស្ថានថា ប្រទេសឥណ្ឌា ជាគូសត្រូវស្លាប់រស់បានកំពុងផ្តល់មូលនិធិដល់ក្រុម «ភេរវកម្ម» និងបណ្តុះបណ្តាលពួកគេនៅក្នុងទឹកដីប្រទេសអាហ្វហ្គានីស្ថាន។
ការបដិសេធបានធ្វើឡើង ១ ថ្ងៃ ក្រោយពីក្រុងអ៊ីស្លាម៉ាបាដបានថ្លែងថា ខ្លួនបានប្រមូលភ័ស្តុតាង «មិនអាចប្រកែកបាន» ដែលខ្លួនមានគម្រោង ដើម្បីបង្ហាញដល់អង្គការសហប្រជាជាតិអំពីការជាប់ពាក់ព័ន្ធរបស់ឥណ្ឌានៅក្នុងសកម្មភាព «ភេរវករ» ដែលបានធ្វើប៉ះពាល់ដល់ប្រទេសប៉ាគីស្ថាន។
មន្ត្រីប៉ាគីស្ថានបានថ្លែងថា ទីភ្នាក់ងារចារកម្មរបស់ឥណ្ឌា បានបង្កើតក្រុម ១ ដែលផ្តោតទៅលើការវាយប្រហារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកំពុងសាងសង់ដោយប្រទេសក្បែរខាង និងសម្ព័ន្ធមិត្តចិនរបស់ប៉ាគីស្ថាន ជាពិសេស នៅក្នុងខេត្តហិង្សាបាឡូឈីស្ថានភាគខាងលិច។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ បានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «យើងរង់ចាំឱ្យសហគមន៍អន្តរជាតិ បង្ខំឥណ្ឌាឱ្យបញ្ចប់ភេរវកម្មរបស់ខ្លួន»៕ AFP/SK