កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា ​រដ្ឋាភិបាល​ប៉ាណាម៉ា​បាន​និយាយ​ថា ប្រទេស​ខ្លួន​នឹង​ចាប់​ផ្អាក​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​នៅ​អាមេរិក​ខាង​ត្បូង​ចូល​ប្រទេស​ប៉ាណាម៉ា។ ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​សុខាភិបាល​ប្រទេស​មួយ​នេះ​បាន​រក​ឃើញ​ករណី​កូវីដ ១៩ ដែល​ជា​ប្រភេទ​វ៉ារ្យ៉ង់​ពី​ប្រេស៊ីល។

ក្រសួង​សុខាភិបាល​ប៉ាណាម៉ា​បាន​និយាយថា ការ​រឹតត្បិត​នេះ​ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី ៣១ ខែមីនា ​ហើយ​មាន​តែ​ប្រជាជន​ប៉ាណាម៉ា​ប៉ុណ្ណោះ អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស៕