កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ កុម្ភៈ ​ប៉ូលិស​កាហ្សាក់ស្ថាន​បាន​ឃុំ​ខ្លួន​អ្នក​ដែល​គាំទ្រ​ខាង​ក្រុម​ប្រឆាំង​ដែល​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ទីក្រុង​ធំ។

គណបក្ស Nur Otan កាន់​អំណាច​អស់​រយៈពេល​ជិត ៣ ទសវត្សរ៍ ​ដែល​មិន​មាន​សំឡេង​ពី​ខាង​ប្រឆាំង​ក្នុង​អាសនៈ​នៅ​ក្នុង​សភា។

អ្នក​គាំទ្រ​ក្រុម​ប្រឆាំង ២ ផ្សេង​គ្នា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង ​Almaty និង​ទីក្រុង​ធំៗ​មួយ​ចំនួន​ទៀត ​ដើម្បី​ទាមទារ​កំណែ​ទម្រង់​នយោបាយ និង​ការ​ដោះលែង​មនុស្ស​ដែល​ក្រុម​ប៉ូលិស​ចាត់​ទុក​ថា ​ជា​អ្នក​ទោស​នយោបាយ៕