The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​​ក្រុង​ហុងកុង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បី​បំបែក​ក្រុម​អ្នក​​តវ៉ា​

ប៉ូលិស​​ក្រុង​ហុងកុង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បី​បំបែក​ក្រុម​អ្នក​​តវ៉ា​

Content image - Phnom Penh Post
ប៉ូលិស​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​​នៅ​ក្រៅ​​អគារ​​​រដ្ឋាភិបាល​។ AFP

ប៉ូលិស​​ក្រុង​ហុងកុង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បី​បំបែក​ក្រុម​អ្នក​​តវ៉ា​

ក្រុង​ហុង​កុងៈ ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ពុធ ​ខណៈ​ដែល​ប៉ូលិស​បាន​ព្យាយាម​បញ្ឈប់​ក្រុម​អ្នក​តវ៉ា​​មិន​ឲ្យ​សម្រុក​ទៅ​កាន់​សភា​របស់​ក្រុង​នេះ ​ខណៈ​ដែល​រាប់​ម៊ឺន​នាក់​បាន​បិទ​ផ្លូវ​សំខាន់ៗ​ជា​ការ​បង្ហាញ​សាច់ដុំ​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស ​ចិន ​នោះ។

ប៉ូលិស​ បាន​ប្រើ​ឧស្ម័ន​ស្រ្បៃយ៍​ធ្វើ​ឲ្យ​ផ្សា​ភ្នែក ​និង​ដំបង​ ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា​ដែល​ស្លៀកពាក់​ខ្មៅ​ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​គេ​ ជា​ក្មេង​ជំទង់​ និង​និស្សិត​ ដែល​បាន​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ ​លុប​ចោល​ច្បាប់​ ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នោះ។ ​​​

ការ​ប៉ះ​ទង្គិច​នោះ​បាន​កើត​ឡើង​ភ្លាមៗ ​ក្រោយ​ម៉ោង ​៣ ​រសៀល​ ជា​ឱសានវាទ ​ដែល​ក្រុម​អ្នក​តវ៉ា​បាន​​កំណត់​ឲ្យ​រដ្ឋាភិបាល​ បោះ​ចោល​ច្បាប់​បត្យាប័ន ​ដែល​មាន​ភាព​ចម្រូងចម្រាស​នោះ។

ប៉ូលិស​ប្រឆាំង​កុបកម្ម​ជា​ច្រើន​ជួរ​មាន​ចំនួន​តិច​ជាង​ក្រុម​អ្នកតវ៉ា ​ដែល​ភាគ​ច្រើន​ពាក់​ម៉ាស់​មុខ​ មួក​សុវត្ថិភាព​ ឬ កែវ​យឹត ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​ក្នុង​ការ​ជជែក​ដេញដោល​នៅ​សភា​នៃ​ក្រុង​នេះ។

នៅ​ត្រឹម​មុន​ពេល​បាយ​​ថ្ងៃ​ត្រង់ ​ដោយ​អ្នក​តវ៉ា​កាន់​តែ​ច្រើន​ឡើង​ហើយ​ផ្លូវ​ធំៗ​​ ត្រូវ​បាន​បិទ​ដោយ​ហ្វូង​អ្នក​តវ៉ា ក្រុម​មន្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​សភា ​បាន​និយាយ​ថា ​ពួក​គេ​ពន្យារពេល​ការ​បក​ស្រាយ​អំពី​​សេចក្តី​ព្រាង​ច្បាប់​នេះ ​ទៅ​ពេល​ក្រោយ​។ ​​​​​​​

នៅ​ក្នុង​កន្លែង​ដែល​តាម​ចលនា​កាន់កាប់​នៅ​ក្នុង​ឆ្នាំ ​២០១៤ ​ដែល​បាន​បិទ​ក្រុង​មួយ​ភាគ​ធំ​ជា​ច្រើន​ខែ​នោះ​​ប្រជាជន​ បាន​សម្រុក​ទៅ​តាម​ផ្លូវ​ធំៗ​ និង​កន្លែង​ប្រសព្វ​គ្នា ​ដោយ​បាន​បិទ​ផ្លូវ​ហាយវ៉េ​ជា​ច្រើន​​។​​

ក្រោយ​ពី​ឱសាន​វាទ​ផុត​សុពលភាព​ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ចូល​ការិយា​ល័យ​ក្រុមប្រឹក្សា​សភា​ ដើម្បី​វាយ​កម្ទេច​អគារ​នោះ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។