The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​ចិន​ បំផ្លាញ​ចោល​កាំ​ភ្លើង​ខុស​ច្បាប់ ​១០៧ ០០០​ ដើម​

ប៉ូលិស​ចិន​ បំផ្លាញ​ចោល​កាំ​ភ្លើង​ខុស​ច្បាប់ ​១០៧ ០០០​ ដើម​

Content image - Phnom Penh Post

ប៉ូលិស​ចិន​ បំផ្លាញ​ចោល​កាំ​ភ្លើង​ខុស​ច្បាប់ ​១០៧ ០០០​ ដើម​

កាំភ្លើង​ខុស​ច្បាប់​ និង​គ្រឿង​ផ្ទុះ​​​​ជា​ច្រើ​ន​ ត្រូវ​បានរៀបចំ​​ដាក់​នៅ​លើ​រថ​យន្ត​មួយ​គ្រឿង​ ដើម្បី​បំផ្លាញ​ចោល​នៅ​ក្នុង​ក្រុង Chongqing ​នៃ​ប្រទេស​ ចិន ​ភាគ​និរតី ​កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​ សីហា​ ឆ្នាំ​២០១៩​។ ​

ប៉ូលិស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ ​បានបំផ្លាញ​ចោល​កាំ​ភ្លើង​ខុស​ច្បាប់​សរុប​ ១០៧ ០០០​ ដើម​ និង​គ្រឿង​ផ្ទុះ​មួយ​ចំនួន​ធំ​ទៀត​ នៅ​ក្នុង​ក្រុង​ចំនួន ​​១៥៤​។

កាំភ្លើង​ និងគ្រឿងផ្ទុះ ​​ត្រូវ​បាន​ប៉ូលិស​រឹប​អូ​ស ឬក៏ម្ចាស់​ប្រគល់​ទៅ​​ឲ្យ​​​ប៉ូលិសដោយ​ស្ម័​គ្រ​ចិត្ត​​ ​តាំ​ង​ពី​ឆ្នាំ ​២០១៨ ត្រូវ​បាន​បំផ្លាញចោល​។ សកម្ម​ភាព​នៃ​ការបំផ្លាញ​ចោល​អាវុធ​នេះ​ ​​​គឺជាលើកទី២​​​ ដែល​ត្រូវ​បានធ្វើ​​ដោយ​​ក្រសួងសន្តិសុខសា​ធារណៈ ​ក្រោយពីប៉ូលិស បានបំផ្លាញ​​ចោល​កាំភ្លើង​ខុសច្បាប់​និង​គ្រឿង​ផ្ទុះ​​នៅ​ក្នុង​ក្រុង​ចំនួន ​១៤​៦ ​កាលពី​ខែ កញ្ញា​ ឆ្នាំ ២០១៨​ នោះ ៕ Xinhua/PSA

អត្ថបទគួរចាប់អារម្មណ៍