The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​​ថៃ ​បើក​ការ​ស៊ើប​អង្កេតទៅ​លើ​ករណី​ជួញដូរ​ទារក ​ដោយ​ខុស​ច្បាប់​តាម​អនឡាញ

ប៉ូលិស​​ថៃ ​បើក​ការ​ស៊ើប​អង្កេតទៅ​លើ​ករណី​ជួញដូរ​ទារក ​ដោយ​ខុស​ច្បាប់​តាម​អនឡាញ

Content image - Phnom Penh Post
រូបភាពទា​រ​ក​ដែលទើប​កើត​​​ ត្រូវ​បានយកចេញពី​​ហ្វេស​ប៊ុកឈ្មោះ DOKJIK V​.10។ BKP

ប៉ូលិស​​ថៃ ​បើក​ការ​ស៊ើប​អង្កេតទៅ​លើ​ករណី​ជួញដូរ​ទារក ​ដោយ​ខុស​ច្បាប់​តាម​អនឡាញ

ក្រុង​បាងកក៖​ ប៉ូលិស​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ ទៅ​លើ​អ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ការ​លក់​ទារក​ដែល​ទើប​នឹង​កើត​នៅ​តាម​អនឡាញ​ ជាមួយ​ក្រុម​អ្នក​គ្រប់គ្រង​វេបសាយ ​ដែល​​ត្រូវ​គេ​​សង្ស័យ​ពី​បទ​ធ្វើ​ជំនួញ​ដោយ​ខុស​ច្បាប់​។​

អង្គភាព​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ កំពុង​ត្រួត​ពិនិត្យ​មើល​របាយការណ៍​មួយ​និយាយ​ថា ​មាន​ក្រុម​មនុស្ស​កំពុង​ធ្វើ​ជំនួញ​ក្រុម​ទារក​ទើប​នឹង​កើត​ ដោយសារ​តែ​មូលហេតុ​កើត​ចេញ​ពី​ក្រុម​អ្នក​មិន​ចង់​មាន​គត៌ ​រហូត​ដល់​មាន​ការ​លក់​ដូរ​​ទារក​នៅ​តាម​គេហទំព័រ​ហ្វេសប៊ុក​​។​

អនុ​ប្រធាន​ការិយាល័យ​លោក​ឧត្តមសេនីយ៍​ប៉ូលិស​​ ម៉ាណា ​ឃ្លីប​សាត់តាប៊ុត​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​ប្រសិន​បើ​ករណី​នេះ​ ជា​រឿង​ពិត​មែន​នោះ​ វា​ជា​ករណី​នៃ​ការ​ជួញ​ដូរ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​មួយ​»​។​

លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ ម៉ាណា ​បាន​ថ្លែង​ថា​ រហូត​​មក​ទល់​ពេល​នេះ​​នៅ​​មិន​ទាន់​ដឹង​ថា​ តើ​គេហទំព័រ​ហ្វេសប៊ុក​មួយ​ណា ​​បាន​ចាប់​ផ្តើម​ជួញ​ដូរ​ទារក​នោះ​នៅ​ឡើយ​ទេ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​មាន​វេបសាយ​មួយ​ ត្រូវ​បាន​គេ​គិត​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជួញ​ដូរ​ទារក​ទាំង​នោះ​ត្រូវ​​គេ​បិទ​ហើយ​។​

យោង​តាម​ប៉ូលិស​រូប​នោះ​ បាន​ឲ្យ​ដឹង​ថា​ គេហទំព័រ​ហ្វេសប៊ុក​ខ្លះ ​បាន​ផ្សព្វផ្សាយ​ក្រុម​ទារក​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ចាប់​អារម្មណ៍​ដែល​ចង់​បាន​កូន​យក​ទៅ​ «ចិញ្ចឹម​»​។​

ការ​ផ្សព្វផ្សាយ​នោះ​ ត្រូវ​បាន​គេ​បង្ហាញ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ «​DOKJIK V​.10​»៕ ​BKP/SK

អត្ថបទគួរចាប់អារម្មណ៍