The Phnom Penh Post Search

Search form

ប៉ូលិស​និង​ទាហាន​ជើង​ទឹក៖ ​ក្មេង​ប្រុស​ទី​​ ៩​ ត្រូវ​បាន​រំដោះ​ចេញ​ពី​រូង​ភ្នំ

Content image - Phnom Penh Post
ទាហា​ន​ថៃ​ដើ​រចូលទៅកាន់តំបន់​រូងភ្នំ​Tham Luang ខណៈកិច្ចប្រ​​តិបត្តិ​​​​​​ជួ​យ​សង្រ្គោះ​នៅបន្ត​នោះ។ AFP

ប៉ូលិស​និង​ទាហាន​ជើង​ទឹក៖ ​ក្មេង​ប្រុស​ទី​​ ៩​ ត្រូវ​បាន​រំដោះ​ចេញ​ពី​រូង​ភ្នំ

ស្រុក​មែ​សៃៈ ​ប៉ូលិស​និង​ទាហាន​ជើង​ទឹក បានប្រាប់ AFP ថា ក្រុម​អ្នក​សង្រ្គោះ​ថៃ​ បាន​នាំ​យក​ក្មេង​ប្រុស​ទី​ ៩ ​ម្នាក់​ ចេញ​ពី​រូង​ភ្នំ Tham Luang ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ក្រោយ​ពី​ពួក​គេ​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ ១៨​ ថ្ងៃ ​ហើយ​នោះ​។ ​​

ប្រភព​ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា៖​ «​ក្មេង​ប្រុស​ទី ​៩ ​នោះ​ ចេញ​ផុត​ពី​រូង​ភ្នំ​នោះ​ហើយ ​ខណៈប្រភព​ទា​ហាន​ជើង​ទឹក​ថៃ​ បាន​បញ្ជាក់​ថា​ ក្មេង​ប្រុស​នោះ ​ត្រូវ​បញ្ជូន​ចេញ​ពី​​ច្រក​ភ្នំ​នោះ ​ទៅ​កាន់​មន្ទីរពេទ្យ​»។

កាលពីព្រឹកថ្ងៃអង្គារ​ដដែរ​នេះ ក្រុមមន្ត្រី​ បា​ននិយាយ​​ថា ក្មេង​ប្រុស​ ៨ ​នាក់​ដំបូង​ត្រូវ​បាន​សង្រ្គោះ​ចេញ​ពី​រូង​ភ្នំ​មាន​ស្មារតី​ល្អ ​និង​សុខ​ភាព​ល្អ​ និង​កំពុង​ស្នើ​សុំ​ស្ករ​សូ​កូឡា​ ថ្វី​បើ​ពីរ​នាក់​ កំពុង​ត្រូវ​បាន​ព្យា​បាល​ជំងឺ​ ក្រោយ​ពី​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​រោគ​រលាក​សួត​។

លោក​ Jesada Chokedamrongsuk ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខា​ភិ​បាល​ បាន​ថ្លែង​ប្រាប់​ក្រុម​កា​សែត​នៅ​មន្ទីរ​ពេទ្យ​ឈៀង​វ៉ៃ​ ថា​៖​«ពួក​គេ​គ្រប់​គ្នា​មាន​ស្មារតី​ល្អ​»។

​លោក​ បាន​ថ្លែង​ទៀត​ថា៖​ «គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​ ៨ នាក់​នោះ​ ឈឺ​គ្រុន​ក្តៅ​អី​ទេ ​នៅ​ថ្ងៃ​នេះ​»។

ក្មេង​ប្រុស​ទាំង​នោះ​មាន​អាយុ​ពី​ ១២ ​ឆ្នាំ​ដល់ ​១៦ ​ឆ្នាំ​ គឺ​ជា​អ្នក​ដំបូង​គេ ​ដែល​ត្រូវ​បាន​យក​ចេញ​ពី​រូង​ភ្នំ ​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ចន្ទ ​ខណៈ​ ៤​ នាក់​ ចុង​ក្រោយ​និង​គ្រូ​បង្វឹក​របស់​ពួក​គេ ​បាន​ចំណាយពេលយប់​ទី ១៧​​​​ នៅ​ក្នុង​រូងភ្នំ​នោះ​៕ PSA

អត្ថបទគួរចាប់អារម្មណ៍