ប៉ូលិស​បានឱ្យ​ដឹងថា ក្រុមបាតុករ​យ៉ាងតិច ៥ ០០០ នាក់​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​ប៊ែរឡាំង​ក្នុង​ទិវា May Day កាលពី​ថ្ងៃ​សៅរ៍ ដែល​បណ្ដាលឱ្យ​មាន​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស និង​មន្ត្រីប៉ូលិស​ចំនួន ៣ នាក់​រងរបួស។

ប៉ូលិស​ប្រហែល ៥ ៦០០ នាក់​ត្រូវ​បាន​ដាក់ពង្រាយ ខណៈ​មាន​បាតុករ​ខ្លះ​បាន​គប់​កាំជ្រួច​ដប និង​ថ្ម ដើម្បី​តវ៉ា​អំពី​វិសមភាព​សង្គម (ទិវា​ពលកម្ម​អន្តរជាតិ) នេះ។ បាតុកម្ម​ក៏ត្រូវ​បាន​ពង្រាយ​នៅ​ទីក្រុង​ជាច្រើន​ទៀត​នៅ​អាល្លឺម៉ង់ រួមទាំង​ទីក្រុង Hamburg និង Leipzig ផង។

បាតុកម្ម​នេះ​ក៏បាន​វាយប្រហារ​ទៅលើ​រដ្ឋធានី​ផ្សេងទៀត​នៅ​អឺរ៉ុប​ផងដែរ​រួមមាន ទីក្រុង​ប៉ារីស​ដែល​ក្នុងនោះ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​បាតុករ​ចំនួន ៤៦ នាក់ ដែល​បាន​ដុត​ធុងសំរាម និង​កម្ទេច​បង្អួច​សាខា​ធនាគារ​មួយ​នៅ​ទីក្រុង​ដដែល​នេះ៕