ក្រុងយុំាងហ្គោនៈ ក្រុម​សកម្មជន​បាន​និយាយ​ថា ប៉ូលិស​បាន​បើក​ការបាញ់ប្រហារ​គ្រាប់​កៅស៊ូ​ទៅលើ​ហ្វូង​អ្នក​តវ៉ា​រាប់ពាន់​នាក់​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ ខណៈ​ការតវ៉ា​ឡើង​កម្តៅ​ខ្លាំង​ជុំវិញ​រូបសំណាក​ថ្មី​ប្រកប​ដោយ​ភាពចម្រូងចម្រាស​។​ រូបសំណាក​ធ្វើ​ពី​ស្ពាន់​តំណាង​ឲ្យ​ឪពុក​របស់​មេដឹកនាំ​ស៊ីវិល​លោកស្រី អ៊ុងសាន ស៊ូជី គឺ​លោក អ៊ុង សាន ជិះ​លើ​ខ្នងសេះ​ត្រូវ​បាន​បង្ហាញ​កាលពី​ដើម​ខែ​នៅ​ក្នុង​រដ្ឋធានី​នៃ​រដ្ឋកាយ៉ាហ៍ ថ្វីបើ​មាន​ការប្រឆាំង​ជំទាស់​យ៉ាង​ណា​ក៏ដោយ​។

លោក អ៊ុង សាន បាន​ទទួល​ការគោរព​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន​ជនភាគតិច ជា​វីរបុរស​ឯករាជ្យ​ចំពោះ​តួនាទី​របស់​លោក​នៅក្នុង​ការតស៊ូ​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​អាណានិគម​អង់គ្លេស​។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​មុន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​ ១៩៤៨ រូប​នេះ​ត្រូវ​បាន​គោរព​ស្រឡាញ់​នៅក្នុង​ចំណោម​ជនភាគតិច​ដែល​មើល​ឃើញ​លោក​ថា ជា​និមិត្តរូប​នៃ​ការគ្រប់គ្រង​មីយ៉ាន់ម៉ា​។

កាលពី​ថ្ងៃ​អង្គារ មនុស្ស​រាប់ពាន់​នាក់​ដែល​បាន​ហែ​ក្បួន​ទៅ​កាន់​សភា​នៃ​រដ្ឋកាយ៉ាហ៍​ត្រូវ​បាន​ប៉ូលិស​រារាំង​ដែល​បាន​ឈរ​តម្រង់​ជួរ​នៅ​ពី​ក្រោយ​បន្លា​លួស​នោះ​។

មេដឹកនាំ​តវ៉ា​ម្នាក់​ឈ្មោះ MyoHlaing Win បាន​ប្រាប់​ AFP តាម​ទូរស័ព្ទ​ថា មនុស្ស​ ១០ ​នាក់​បាន​រងរបួស ក្រោយពី​ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​។

លោក​បាន​ថ្លែង​ថា​ពួកគេ​បាន​វាយប្រហារ​មនុស្ស​គ្មាន​អាវុធ​។ រឿង​នេះ​មិន​គួរ​កើតឡើង​នៅ​ក្រោម​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ទេ​»៕