កាលពីថ្ងៃពុធ ​ទី ១៩ ឧសភា​ ប៉ូលិសសាយប័រ​ប្រទេសចិន ​បានចោទ​ប្រកាន់​ការតវ៉ាទាក់ទង​នឹង​ការ​ស្លាប់​របស់​សិស្សអាយុ ១៧ ឆ្នាំ​ នៅ​ភាគនិរតី​ប្រទេសថា​ ជាកម្លាំង​អរិភាព​បរទេស​ដោយ​ព្រមានអ្នក​ប្រើប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ឱ្យនៅឆ្ងាយពី​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌។

ការលើក​ឡើងនេះ​បានធ្វើឡើង​នៅពេល​ដែល​ក្រុមមន្រ្តី​អនុវត្ត​ច្បាប់កំពូល​របស់​ទីក្រុងប៉េកាំង​ បានបញ្ជា​ឱ្យ​ក្រុម​សន្តិសុខ​ចិន​រក្សាការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ដែលអាច​មានការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមក្មេង​ទំនើង​ និង​បទល្មើស​ដែលបាន​រៀបចំ​ទុកមុន​។

បន្ថែមពីនេះ​ក្រុម​មន្រ្តី​អនុវត្ត​ច្បាប់កំពូល​ ក៏​បានបញ្ជាឱ្យ​លុបបំបាត់​ចោលនូវ​រាល់ការ​បះបោរ​រហូតដល់​គម្រប់​ខួបបក្ស​កុម្មុយនីស្តចិន ​១០០ ឆ្នាំ​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពីល្ងាច​ថ្ងៃទី ៩ ឧសភា ​នាយកដ្ឋាន​ប៉ូលិ​សសាយ​ប័រនៅ​ Sichuan ​បានចោទ​ប្រកាន់​ការតវ៉ានេះ ​គឺ​មានកម្លាំង​អរិភាព​ទាំង​ក្នុង និងក្រៅ​ប្រទេស​ទាក់ទង​នឹង​ការ​ស្លាប់របស់​សិស្សនៅ​វិទ្យាល័យ​កណ្តាល​លេខ ៤៩ ​កាលពី​សប្តាហ៍មុន​។

គួរបញ្ជាក់​ផងដែរ​ថា ​កាលពីថ្ងៃទី ៩​ ឧសភា​ មាន​ករណី​សិស្សម្នាក់​ស្លាប់​នៅវិទ្យាល័យ​នៅប្រទេសចិន ​ដែលករណីនេះ​ ​មាន​ការបញ្ចេញ​មតិជា​ច្រើននៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន។

ករណីនេះ​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ដោយសារ​ម្តាយ​របស់​សិស្សដែល​ស្លាប់បាន​បង្ហោះ​សារទាមទារ​ឱ្យ​ មានការ​ស៊ើបអង្កេត​ទៅលើក​រណី​របស់​កូន​អ្នកស្រី​។

អ្នកស្រី Lu​ ដែលជា​ម្តាយសិស្ស​នោះ ​បាន​និយាយ​ថា នាង​បានទទួល​ដំណឹងនៃ​ការ​ស្លាប់រ​បស់ កូន​អ្នកស្រី ២ ម៉ោង ​ក្រោយពេលដែល​សពកូន​ប្រុស​របស់អ្នកស្រី​នៅ​ឯពិធីបុណ្យ​សព ហើយមិន​អនុញ្ញាតឱ្យ​នៅ​ឯបរិវេណ​សាលា​ដើម្បីនិយាយ​ជាមួយមិត្ត​រួមថ្នាក់ ឬ​គ្រូរបស់គេ​​ឡើយ។​មន្រ្តី​សាលាដំបូង ​បាន​ច្រានចោលសំណើ​របស់អ្នកស្រី​ដើម្បីពិនិត្យ​មើលវីដេអូពី​កាមេរ៉ា​សុវត្ថិភាព​។

ករណី​ស្លាប់​របស់​សិស្សវ័យ​ ១៧ ឆ្នាំនោះបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ពី​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ហើយក៏​មានការត​វ៉ានិង​ទាមទារ​ឱ្យ​ មានការ​ស៊ើប​អង្កេតទៅ​លើករណីនេះ​ឱ្យ​ បាន​លម្អិត​ផងដែរ​។ ប៉ូលិ​ស​បាន​ប្រកាស​ការស្លាប់​របស់យុវជននោះ​ថា ជា​ការធ្វើ​អត្តឃាត​ខ្លួនឯង​ដោយលោត​ពីលើ​អគារ​សាលារៀន។

អ្នករិះគន់​មួយចំនួន​បានលើក​ឡើងថា ​ការស្លាប់នេះ​បានរំឭក​ពីកង្វះ​តម្លាភាព និងការរាំងស្ទះ​សេរីភាព​សារព័ត៌មាន​និង​ប្រធានបទ​នៃការ​ធ្វើអត្តឃាត​នៅ​សាលារៀន​។

អ្នកស្រី Lu​ ធ្លាប់​បាន​និយាយ​ថា អ្នកស្រី​ព្យាយាម​ស្វែងរកជំនួយ​ពីបណ្តាញ​សារព័ត៌មាន​ប៉ុន្តែ​ មិន​មានអ្នក​ណាព្រម​និយាយពី​រឿងនេះ​ឡើយ។​ អ្នកស្រី​បាន​សរសេរសារ​នៅលើ​បណ្តាញសង្គមថា៖«​គ្មាននរណាម្នាក់​ហ៊ាន​និយាយ​ទេ»។ នេះបើ​យោងតាម​ការស្រង់​សម្តីរបស់​សារព័ត៌​មាន​ CNN៕