ក្រុង​សាន់ត្យាហ្គោ៖ ​ទីភ្នាក់ងារ​គាំពារ​កុមារ​ស៊ីលី​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន​ ​៣២៧ ​ករណី​ ប្រឆាំង​នឹង​ក្រុម​កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស ​ស៊ីលី ​ជុំវិញ​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​អំឡុង​ពេល​មាន​ភាព​ចលាចល​សង្គម​រយៈពេល ​១ ខែ​កន្លង​ទៅ​។​

យោង​តាម​ក្រុម​រដ្ឋ​អាជ្ញា​បាន​ឲ្យ​ដឹង​ថា​ រលក​នៃ​ការ​តវ៉ា​សង្គម​ចាប់​តាំង​ពី​ថ្ងៃទី ​១៨ ​ខែ​តុលា​ បាន​បណ្តាល​ឲ្យ​មនុស្ស ​២២ ​នាក់​ស្លាប់​ និង​ជាង ​២ ០០០ ​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​ប្រហែល ​២០០ ​នាក់ ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។​

លោកស្រី​ Patricia ​Munoz ​ដែល​ដឹកនាំ​ទីភ្នាក់ងារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ដើម្បី​ការពារ​សិទ្ធិ​កុមារ​បាន​ថ្លែង​ថា​ ការិយាល័យ​របស់​លោកស្រី ​«​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ​៣២៧ ​ករណី​ ជុំវិញ​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​កុមារ ​និង​មនុស្ស​ពេញ​វ័យ​ជា​មូលដ្ឋាន​ ដោយសារ​តែ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​»​។​

លោកស្រី​ Patricia Munoz ​បាន​រិះគន់​ប៉ូលិស​ហើយ​បាន​ថ្លែង​ថា​ មាន​ការ​រំលោភ​សិទ្ធិ​កុមារ​ជា​ច្រើន​ករណី ​«​បាន​ធ្វើ​ឲ្យ​រង​របួស​នៅ​ក្នុង​បរិបទ​ជីវិត​ជា​រៀងរាល់​ថ្ងៃ​ដូច​ជា​នៅ​ពេល​កំពុង​​ធ្វើ​ដំណើរ​ទៅ​ទិញ​នំបុ័ង​ជាមួយ​ម្តាយ​របស់​ពួក​គេ​ជា​ដើម​»​។​

លោកស្រី​ Patricia Munoz ​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​យើង​បាន​និង​​កំពុង​ធ្វើ​ការ​ពិភាក្សា​គ្នា​អំពី​ការ​គាំពារ​សិទ្ធិ​កុមារ​ ដែល​មិន​ត្រូវ​បាន​​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នានា​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ូលិស​ប្រព្រឹត្ត​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពួក​គេ​»​។​

លោកស្រី​ Patricia ​Munoz បាន​បង្ហាញ​ថា ​លោកស្រី​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ករណី​ជា​ច្រើន​ ដែល​ខ្លួន​មិន​បាន​ធ្វើ​ឡើង​ឲ្យ​រួច​រាល់​របស់​ទីភ្នាក់ងារ​ផ្សេង​ទៀត​។​

វិទ្យាស្ថាន​ជាតិ​សិទ្ធិ​មនុស្ស​ ជា​ស្ថាប័ន​អង្គការ​សាធារណៈ​មួយ​​ផ្សេង​ទៀត​ បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន ​៣៨៤ ​ផ្សេង​ទៀត ​អំពី​​ការ​រំលោភ​បំពាន​​ក្រុម​សិទ្ធិ​មនុស្ស​ ដែល​បាន​បំពាន​ដោយ​ក្រុម​កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស ​ស៊ីលី ​ទៅ​លើ​​​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​​រដ្ឋាភិបាល។​

នៅ​ចំ​ពេល​មាន​ការ​ឈឺ​ចាប់​របួស​ត្រង់​ភ្នែក​របស់​ក្រុម​បាតុករ​ជាង ​២០០ នាក់​ ប៉ូលិស​ស៊ីលី​កាល​ពី​ថ្ងៃ​អង្គារ​បាន​​ធ្វើ​ការ​ប្រកាស​ពី​ការ​ពន្យារ​ពេល​​ប្រើប្រាស់​កាំភ្លើង​បាញ់​សត្វ ​ប្រឆាំង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ទូទាំង​​ប្រទេស ​ស៊ីលី​៕ AFP/SK