ក្រុង​ជូប​ចា​ណាៈ ប៉ូលិស​ស្លូវ៉ាគី​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ពួក​គេ​បាន​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ជាង​ ១០០​ នាក់​ នៅពេ​​លល្ងាច​ថ្ងៃ​អាទិត្យ​ក្រោយ​ពី​ពួក​គេ​បាន​ឆ្លង​ព្រំដែន​របស់​ប្រទេស​នេះ​ជា​មួយ​ប្រទេស​ក្រូ​អាស៊ី​។

យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ភាគ​ច្រើន​នៃ​ចំណាក​ស្រុក​ទាំង​នោះ​មក​ពី​ប្រទេស​ប៉ាគីស្ថាន ​និង​បង់ក្លាដែស​ ហើយ​នឹង​ទំនង​ជា​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​ក្រូអាស៊ី​វិញ។

ខណៈ​ពេល​ចាប់​ខ្លួន​ពួក​គេ​នៅ​ព្រំដែន​ជា​មួយ​ប្រទេស​ក្រូអាស៊ី ​មិន​ធម្មតា​ទេ ​វា​កម្រ​ណាស់​មាន​ជន​ចំណាក់​ស្រុក​ច្រើន​បែប​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ពេល​ជា​មួយ​គ្នា​ណាស់​។

អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក​ស្រី Anita Leskovec ​បាន​ថ្លែង​ប្រាប់​ AFP​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​ «​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​សរុប ​១១៣​ នាក់ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​នៅ​កន្លែង​ផ្សេងៗ​គ្នា ​នៅ​ក្បែរ​ទីប្រជុំជន​អ៊ីលីស្កា​ប៊ីសទ្រីកា​នៅ​ព្រំ​ដែន​ខាង​ត្បូង​ជា​មួយ​ប្រទេស​ក្រូអាស៊ី​»៕ PSA