ក្រុង​ហុងកុងៈ​ ប៉ូលិស​ហុងកុង​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ចាត់​ទុក​​ការ​ដាក់​របំាង​​បិទ​ស្នាក់ការ​​របស់​ខ្លួន​ថា​ខុស​ច្បាប់​ ក្រោយ​ពី​មាន​ការ​ឡោមព័ទ្ធ​អស់រយៈ​ពេល ​១៥ ​ម៉ោង ​ដោយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​គាំទ្រ​ក្រុង​ប៉េកាំង​ ចុះ​ចេញ​ពី​តំណែង​។​

ក្រុម​អ្នក​តវ៉ា​វ័យ​ក្មេង​ជា​ច្រើន​ពាន់​នាក់​ បាន​ឡោមព័ទ្ធ​ស្នាក់ការ​​ប៉ូលិស​ទាំងមូល​កាល​ពី​ថ្ងៃសុក្រ​ និង​បាន​បំបែក​ជា​ក្រុម​តូចៗ​អស់​ជា​ច្រើន​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ហើយ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​​ការ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​ចុង​ក្រោយ​បំផុត​នៅ​ទូទាំង​ក្រុង​ហុងកុង​នោះ​។​

នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ត្រូវ​បាន​ញាំញី​ដោយ​ចលាចល​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​ក្រុង ហុងកុង​ ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ប្រទេស ​ចិន ​ដី​គោក​គ្រប់គ្រង​វិញ​កាល​ពី​ឆ្នាំ ​១៩៩៧​​។​

មាន​មនុស្ស​រាប់​លាន​នាក់ ​បាន​ដង្ហែ​ក្បួន​នៅ​ក្នុង​ខែ​នេះ​ ដើម្បី​ប្រឆាំង​ច្បាប់​ស្នើសុំ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ឲ្យ​ប្រទេស ​ចិន ​ដី​គោក​។​

ក្រុម​មន្ត្រី​ប៉ូលិស​ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​គ្រាប់​កាំភ្លើង​កៅស៊ូ​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​បោស​សម្អាត​ក្រុម​អ្នក​តវ៉ា​នៅ​អំឡុង​ពេល​​ធ្វើ​បាតុកម្ម​ដ៏​​ធំ​​មួយ​ទៀត​ ​នៅ​ខាង​ក្រៅ​សភា​ក្រុង​ហុងកុង​ ដោយ​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ប៉ូលិស​។​

ការ​បង្ក​ឲ្យ​មាន​រលក​តវ៉ា​ថ្មីៗ​ព្យាយាម​ដោយ​ប្រធាន​នាយក​ប្រតិបត្តិ ​គឺ​លោកស្រី​ Carrie Lam ​ដើម្បី​អនុម័ត​ឲ្យ​បង្កើត​ច្បាប់​ធ្វើ​បត្យាប័ន​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នោះ៕​ AFP/SK