ក្រុង​ឡុងដ៍៖ ​ក្រុម​មន្ត្រី​ប៉ូលិស​ទីក្រុង​ឡុងដ៍​បាន​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៊ឹង​​ប្រឆាំង​​នឹង​ក្រុម​​​អ្នក​តវ៉ា​បរិស្ថាន ​ដែល​តាម​ការ​រាយការណ៍​មាន​បំណង​ចង់​បង្ក​ឲ្យ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​​អស់​រយៈពេល​ជាង ​១០ ​ថ្ងៃ​កន្លង​​ទៅ​នេះ ​នៅ​ចំកណ្តាល​ទីក្រុង ​នៃ​ប្រទេស អង់គ្លេស​។​

ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​ ដែល​បាន​រៀបចំ​ដោយ​ក្រុម​សកម្មជន​ប្រឆាំង​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​វិមាន ​Trafalgar Square​ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ជា​ការ​ផ្គើន​ទៅ​នឹង​«​បម្រាម​»​របស់​ប៉ូលិស​ទៅ​លើ ​«​ការ​បះបោរ​នៅ​និទាឃរដូវ​»​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​។​

ក្រុម​សកម្មជន​បរិស្ថាន​បាន​ដើរ​ដង្ហែ​ក្បួន ​«​ទម្លុះ​ហ្វូង​សេះ» ​មួយ​ក្រុម​ នៅ​ម្តុំ​ស្ថានទូត​មួយ​ចំនួន​​នៅ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ពុធ ​ដើម្បី​លើក​ឡើង​អំពី​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ ចំណែក​ឯ​ក្រុម​ម្តាយ​ និង​ទារក​វិញ​ ​បាន​ប្រមូល​ម្តុំ​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ហ្គូតហ្គោល​ ដើម្បី​បិទ​ទ្វារ​​នៅ​ក្នុង​ការ​តវ៉ា​ផ្សេងៗ​ទៀត​។​

ដោយ​មាន​ផែនការ​ខ្លះ​​ដើម្បី​យក​បណ្តាញ​ផ្លូវ​ក្រោម​ដី​នៅ​ទីក្រុង​ឡុងដ៍​ជា​គោលដៅ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ​ប៉ូលិស​បាន​និយាយ​​ថា៖ ​«ការ​បិទ​​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្រោម​ដី ​គឺ​ជា​ទង្វើ​មួយ​​ដែល​មិន​​អាច​ទទួល​​យក​បាន​ទាល់​តែ​សោះ​»។​

បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ូលិស​នៅ​តាម​ទីក្រុង​ធំៗ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ ដោយ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅ «​ក្នុង​ការ​បះបោរ​នៅ​និទាឃ​រដូវ​» ​ដែល​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​ការ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ធ្វើ​បាតុកម្ម​ទៀត​​។​

ក្រុម​នោះ ​បាន​កំពុង​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ក្រុង​ឡុងដ៍​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ចាត់​វិធានការ​ចំពោះ​ការ​ប្រែប្រួល​​អាកាសធាតុ​៕ Xinhua/SK