កាលពីថ្ងៃអង្គារ កងកម្លាំងឥណ្ឌាបានសម្លាប់យុវជនជនជាតិ Kashmiri ចំនួន ៣ នាក់ ដោយអះអាងថា ពួកគេជាអ្នកគាំទ្រក្រុមប្រដាប់អាវុធ និងទំនងជាគ្រោងនឹងវាយប្រហារ ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេបាននិយាយថា ពួកគេគ្មានទោសពៃរ៍ ហើយត្រូវបានគេសម្លាប់ដោយយកលេសថា ជាករណីបាញ់ប្រហារទៅវិញ។
ប្រទេសប៉ាគីស្ថាន បានថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ ហើយបានហៅករណីនេះថា «ការសម្លាប់ក្រៅប្រព័ន្ធតុលាការ» និងទាមទារឱ្យឥណ្ឌាប្រគល់សាកសពរបស់ជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីបញ្ចុះសពសមរម្យតាមប្រពៃណី៕