តំបន់ស៊ីម៉ាលុងហ្គានៈ អ្នកដំណើរជិត ១៨០ នាក់ កំពុងបាត់បាត់ខ្លួនក្រោយពីទូកមួយគ្រឿង បានលិចក្នុងបឹងភ្នំភ្លើងដែលមានជម្រៅ យ៉ាងជ្រៅនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែទីភ្នាក់រុករក និងជួយសង្រ្គោះ បានផ្តល់ព័ត៌មានថា ខ្លួននៅតែមិនចិនច្បាស់ថាតើមានអ្នក​ដំណើរ​ប៉ុន្មាន​នាក់ជិះនៅលើទូក នៅពេលដែលវាលិចនោះទេ។

ទូកឈើ ដែលបានលិចកាលពីថ្ងៃចន្ទនៅក្នុងបឹង Toba នៅកោះស៊ូម៉ាត្រា ជាទិសដៅទេសចរណ៍មួយដ៏មានប្រជាប្រិយភាព ត្រូវបានគេគិតថា បើករកស៊ី ដោយខុសច្បាប់ ដោយមិនមានសំបុត្រអ្នកដំណើរ ឬ គ្មានការចុះបញ្ជីទេ។

ស្ថានការណ៍នោះ បានធ្វើឲ្យភាពច្របូកច្របល់ និងមានការប៉ាន់ស្មានខុសៗគ្នាអំពីចំនួនអ្នកដំណើរជិះនៅលើទូកនោះ៕ PSA