ប៉ូលីស​ឥណ្ឌូនេស៊ី​បាន​​ឱ្យ​ដឹង​កាល​​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា ពួក​គេ​នឹង​ពង្រឹង​​សន្តិសុខ​នៅ​តាម​ព្រះវិហារ​សាសនា​នានា​នៅ​ទូទាំង​ប្រទេស​នៅ​មុន​ថ្ងៃ​បុណ្យ Easter ក្រោយ​មាន​ករណី​ភេរវកម្ម ២ លើក កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​ប៉ូលីស​ជាតិ​លោក Rusdi Hartono បាន​ឱ្យ​ដឹង​ថា ក្រោយ​មាន​ករណី​ភារកម្ម​ពីរ​លើក​មក​កាល​ពី​ពេល​ថ្មីៗ​នេះ​មក អគ្គស្នងការ​នគរបាល​ជាតិ​បាន​ណែនាំ​ដល់​ប៉ូលីស​នៅ​គ្រប់​តំបន់​ទាំង​អស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​សកម្មភាព​ភេរវកម្ម​ជា​ពិសេស​ក្នុង​ពិធី​បុណ្យ​ Easter នាពេល​ខាង​មុខ។

គួរ​បញ្ជាក់​ផង​ដែរ កាល​ពី​សប្ដាហ៍​មុន​​មាន​ករណី​ភារវកម្ម​នៅ​ព្រះវិហារ​កាតូលិក​មួយ​នៅ​ទីក្រុង Makassar ខេត្ត Sulawesi ដោយ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​។​ ក្នុង​នោះ មនុស្ស ២០ នាក់​ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នេះ និង​ ៤ នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៕