ប្រទេស​ប៊ុលហ្គារី ត្រូវ​ប្រឈម​នឹង​ការបោះឆ្នោត​ជាថ្មី​នៅ​ខែកក្កដា បន្ទាប់ពី​ក្រុម​សង្គមនិយម ដែល​ជា​គណបក្ស​នយោបាយ​ទី ៣ ហើយ ដែល​បដិសេធ​មិន​ដឹកនាំ​រដ្ឋាភិបាល​ទៅតាម​លទ្ធផល​បោះឆ្នោត​សភា​កាលពី​ខែ​មុន។

ក្រុម​សង្គមនិយម ដែល​បាន​បាត់បង់​អាសនៈ​ជិត​ពាក់កណ្តាល​កាលពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី ៤ ខែមេសា បាន​និយាយថា៖ «យើង​ពិបាក​កសាង​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដ៏បែកបាក់​មួយ​នេះ​ណាស់ ហើយ​យើង​នឹង​ត្រឡប់​ទៅកាន់​តំណែង​វិញ ប្រសិនបើ​ប្រធានាធិបតី​ព្រម​ប្រគល់​អាសនៈ​ឱ្យ​យើង​នៅ​ថ្ងៃទី ៥ ខែឧសភា»។

លោក​ប្រធានាធិបតី Rumen Radev ត្រូវ​បង្ខំ​រំលាយ​សភា តែងតាំង​រដ្ឋបាល​ជា​បណ្តោះអាសន្ន និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​សាជាថ្មី​ក្នុងអំឡុង ២ ខែ​ខាងមុខ (ទំនង​ជា​នៅ​ថ្ងៃទី ១១ ខែកក្កដា)។

ភាព​​មិនប្រាកដប្រជា និង​អូសបន្លាយ​ផ្នែក​នយោបាយ​នេះ អាច​រារាំង​ដល់​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូវីដ ១៩ ដោយ​អាច​ប៉ះពាល់​ដល់​កញ្ចប់​ស្ដារ​សេដ្ឋកិច្ច​កូវីដ​របស់​ប្រទេស​នេះ ដែល​មាន​តម្លៃ​ប្រមាណ ៨៩៦ ពាន់​លាន​ដុល្លារ​ផងដែរ៕