The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាជន​កូរ៉េ​ខាង​ជើង​​ជិត​ពាក់​កណ្តាល ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​ខ្លាំង

ប្រជាជន​កូរ៉េ​ខាង​ជើង​​ជិត​ពាក់​កណ្តាល ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​ខ្លាំង

Content image - Phnom Penh Post
មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន (ឆ្វេង) និង​លោក មូន ជេអ៊ីន (ឆ្វេង​ទី២)។ AFP

ប្រជាជន​កូរ៉េ​ខាង​ជើង​​ជិត​ពាក់​កណ្តាល ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​ខ្លាំង

ក្រុង​សេអ៊ូលៈ របាយការណ៍​ថ្មីៗ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​កូរ៉េ​ខាង​ជើង​ជិត​ពាក់​កណ្តាល​ បាន​រង​ទុក្ខ​ដោយសារ​តែ​ការ​បរិភោគ​មិន​គ្រប់គ្រាន់​ ខណៈ​ប្រទេស​ក្រីក្រ​មួយ​នេះ​ បាន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​កាន់​តែ​អាក្រក់​​ឡើង​នោះ​។​

យោង​តាម​អង្គការ​សន្តិសុខ​ស្បៀង​អាហារ​ និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ពិភព​លោក​ឆ្នាំ ​២០១៩ ​ដែល​​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម ​(FAO) ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា ​ការ​រីក​រាលដាល​នៃ​ការ​បរិភោគ​មិន​គ្រប់គ្រាន់​របស់​ប្រជាជន​​នៅ​ប្រទេស ​កូរ៉េ​ខាង​ជើង ​បាន​កើន​ឡើង​រហូត​ដល់ ​៤៧,៨ ​ភាគរយ​ ចាប់​តាំង​ពី​ឆ្នាំ ​២០១៦ ​ដល់ ​២០១៨​។​

ចំនួន​នោះ ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ ​២០០៤-​២០០៦​ ដែល​ជា​តួលេខ​ប្រៀបធៀប​ឈរ​នៅ​ត្រឹម​ចំនួន ​៣៥​,៤ ​ភាគរយ​ និង​អាច​កើន​ឡើង​រហូត​ដល់ ​៤៣,៤ ​ភាគរយ​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​​ឆ្នាំ ​២០១៥- ២០១៧​។​

មាន​​ប្រទេស​ចំនួន ​៣ ​​គឺ ប្រទេស​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​ ហ្ស៊ីមបាវ៉េ ​និង​ហៃទី​ ដែល​បាន​រាយការណ៍​ថា​ មាន​ការ​រីក​រាលដាល​នៃ​ការ​បរិភោគ​មិន​គ្រប់គ្រាន់​កាន់​តែ​ច្រើន​ជាង​កូរ៉េ​ខាង​ជើង ​នៅ​ក្នុង​សេចក្តី​រាយការណ៍​ថ្មីៗ​នេះ​។​

របាយការណ៍​នោះ​បាន​និយាយ​ថា៖ «​ក្រោយ​ពី​សេដ្ឋកិច្ច​​ឆ្លាក់ចុះ​​មួយ​ទសវត្សរ៍ ចំនួន​ប្រជាជន​ដែល​បាន​រង​ទុក្ខ​ដោយសារ​តែ​ភាព​អត់​ឃ្លាន​ នៅ​ក្នុង​ពិភព​លោក​ បាន​កើន​ឡើង​យ៉ាង​យឺត​អស់​ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​នេះ»។​

នៅ​ក្នុង​របាយការណ៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ដើម​ខែ​នេះ​ គឺ​អង្គការ​ FAO ​និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ​បាន​និយាយ​ថា​ ទិន្នផល​ដំណាំ​របស់​កូរ៉េ​ខាង​ជើង​ បាន​​ធ្លាក់ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៨ ​ដោយ​គេ​​បាន​ប៉ាន់​ប្រមាណ​ថា មាន​ប្រជាជន ​១០ ​លាន​នាក់​ ឬ​ប្រហែល ​៤០ ​ភាគរយ ​នៃ​​ប្រជាជន​សរុប​នោះ​​ត្រូវ​ការ​ស្បៀង​អាហារ​​​​។

ទន្នឹម​​គ្នា​នោះ ស្ថានភាព​នៃ​​ការ​បរិភោគ​មិន​គ្រប់​នៅ​កូរ៉េ​ខាង​ជើង​ក្មេងៗ អាយុ​ក្រោម ​៥ ឆ្នាំ ​ធ្លាក់ចុះ​ពី ​២៧,៩ ភាគរយ ​ក្នុង ២០១២ ​មក​​ត្រឹម ១៩,១ ភាគរយ ​ក្នុង ២០១៨៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍