កោះ​ឡេសប៊ូស៖ ​កោះ​ជា​ច្រើន​របស់​ប្រទេស ​ក្រិក​ បាន​រៀបចំ​ជំរំ​ទទួល​យក​​ជន​ចំណាក​ស្រុក​យ៉ាង​ច្រើន​​កាល​ពី​ថ្ងៃ​ពុធ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​មួយ​ថ្ងៃ​ ដោយ​បាន​ទាមទារ​ឲ្យ​យក​​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​រាប់​ពាន់​នាក់​ ចេញ​ពី​ទីនោះ​ជា​បន្ទាន់​។​

ប្រជុំ​កោះ​ឡេសប៊ុស​ ដូច​ជា​កោះ​សាមូស​ និង​កោះ​ឈូ​ ក្រុម​ជន​ចំណាក​ស្រុក​នៅ​លើ​កោះ​ទាំង​នោះ​ បាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ ដោយ​បាន​បិទ​ទ្វារ​ការិយាល័យ​សាធារណៈ​ ដោយ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច​។​

«យើង​ចង់​វិល​ត្រ​ឡប់​ទៅ​កោះ​របស់​យើង​វិញ​ យើង​ចង់​វិល​ត្រឡប់​ទៅ​រស់នៅ​លើ​កោះ​នោះ​វិញ​»​ គឺ​ជា​ពាក្យ​ស្លោក​ធំៗ​សរសេរ​នៅ​ពេល​ធ្វើ​ការ​តវ៉ា​របស់​ពួក​គេ​។​

នៅ​ក្នុង​ជំរំ​មូរៀរ​ដ៏​ធំ​បំផុត​នៅ​លើ​កោះ​ឡេសប៊ូស​ មាន​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជាង ​១៩ ០០០ ​នាក់ ​នៅ​ក្នុង​ជំរំ​មួយ​ដែល​អាច​ដាក់​មនុស្ស​បាន​ចំនួន ​២ ៨៤០ ​នាក់​។​

ស្ថានការណ៍​នៅ​ទីនោះ​ មាន​​​​លក្ខណៈ​ធ្ងន់ធ្ងរ​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ថានការណ៍​នៅ​លើ​កោះ​មួយ​ចំនួន​ផ្សេង​ទៀត​ ហើយ​លក្ខខណ្ឌ​រស់នៅ​ត្រូវ​បាន​គេ​រិះគន់​ដដែល​ ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ និង​ក្រុម​គ្រូពេទ្យ​សប្បុរស​ធម៌​។​

រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​ផ្សេងៗ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ដើម្បី​សាងសង់​ជំរំ​ធំ​ជាង​នេះ​នៅ​កោះ​ឡេស​ប៊ូស ​ជី​អូស​​ សាមូស ​កូស និង​លើ​រ៉ូស​ ជា​ទី​ដែល​មាន​ជន​ចំណាក​ស្រុក​ និង​ភៀស​ខ្លួន​សរុប​ទាំង​អស់​ជិត ​៤ ២០០ ​នាក់ ​​ហើយ​ជា​ទី​ដែល​មាន​ការ​​ផ្ទុះ​អំពើ​ហិង្សា​ជា​ញឹកញាប់។ ​​​

ប៉ុន្តែ​ផែនការ​ទាំង​នោះ​ត្រូវ​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ ​ដោយ​ក្រុម​មន្ត្រី​ក្នុង​តំបន់​ដែល​ចង់​ឲ្យ​មាន​ជំរំ​តូចៗ ​ក្រោយ​ពី​បាន​រៀបចំ​ទទួល​យក​ក្រុម​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​រាប់​ពាន់​នាក់​ឲ្យ​រស់នៅ​​កាល​ពី ​៥​ ឆ្នាំ​មុន​៕ AFP/SK