ក្រុងកាសសេរីនៈ ក្រុម​អ្នក​ស្រុក​ពោរ​ពេញ​ដោយ​កំហឹង​បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​នៃ​ក្រុង​ក្រីក្រ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រោយ​ពី​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​អាជ្ញាធរ​បាន​វាយ​កម្ទេច​ចោល​តូប​កាសែត​ខុស​ច្បាប់​មួយ​ដែល​ទី​ដែល​បុរស​នោះ​កំពុង​ដេក។

ប្រភព​សន្តិសុខ​ជា​ច្រើន​បាន​ប្រាប់​ AFP ថា ​តូប​កាសែត​នោះ​ស្ថិត​នៅ​ក្នុង​ទី​ប្រជុំជន ​Sbeitla​ នៃ​ខេត្ត​កាសសេរីន​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​តាម​បញ្ជា​របស់​អាជ្ញា​តំបន់។

​យោង​តាម​​ប្រភព​ដដែល​នោះ និង​កូ​នប្រុសរបស់គាត់​បាន​ឲ្យ​ដឹង​ថា​ លោក​ Abderrazek Khachnaoui​ ជា​ឪពុក​របស់​ម្ចា​ស់​តូប​កាសែត​នោះ​បាន​ស្លាប់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​របស់​អាជ្ញាធរ។

កូនប្រុស​​ឈ្មោះ Oussama Khachnaoui មានអាយុ​ ២៥ ​ឆ្នាំ បាន​និយាយ​ថា៖ ​«ខ្ញុំ​មិន​ត្រូវ​បាន​ដឹង​អំពី​ការ​សម្រេច​ចិត្ត​នេះ​ទេ.​ហើយ​ភ្នាក់ងា​របស់​សាលា​ក្រុង​បាន​ដំណើរ​ការ​នីតិវិធី​វាយ​កម្ទេចនេះ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​ដឹង​ថា​មាន​មនុស្ស​នៅ​ក្នុង​នោះ​ដែរ​អត់​នោះ​ទេ»៕ PSA