ក្រុង​បេរូតៈ ​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ការ​តវ៉ា​នៅ​ប្រទេស​ លីបង់​ បាន​នាំ​គ្នា​ដុត​ទៀន​ធ្វើ​ពិធី​បុណ្យ​តាម​បែប​សាសនា​ នៅ​ខាង​ក្រៅ​ស្ថាន​ទូត​អ៊ី​រ៉ាក់​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ប្រកាស​មិន​គាំ​ទ្រ​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ប្រឆាំង​ក្រុម​បាតុ​ករ​នៅ​ប្រទេស ​អ៊ី​រ៉ាក់​។​

​ក្រុម​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​តាម​បែប​សាសនា​នៅ​ក្នុង​ទី​ក្រុង​បេរូត​ បាន​លើក​រូប​ថត​របស់​ក្រុម​អ្នក​តវ៉ា​អ៊ី​រ៉ាក់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ចល​នា​ប្រ​ឆាំង​រដ្ឋា​ភិ​បាល ​មិន​ធ្លាប់​មាន​ពី​មុន​មក​។​

​មាន​អ្នក​ខ្លះ ​បាន​លើក​ទង់​ជាតិ​លី​បង់​ ចំណែក​ឯ​ស្ត្រី​ម្នាក់បាន​គូរ​ទង់​ជាតិ​អ៊ី​រ៉ាក់​៣​ពណ៌​នៅ​លើ​ស្មារទាំ​ង​ ២ ​​របស់​អ្នក​ស្រី​។​

​ចល​នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​នៅ​អ៊ី​រ៉ាក់​ ត្រូវ​បាន​ធ្វើ​ទ្រង់​ទ្រាយ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ធ្វើ​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍​ ប៉ុន្តែ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​តវ៉ា​នោះ​៕ SK