ប្រជាជនហុងកុងជិត ១១ ០០០ នាក់បានផ្លាស់ទៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០២០ ដែលជាចំនួនកើនឡើងស្ទើរតែទ្វេដងនៃចំនួនប្រជាជនដែលបានផ្លាស់ទីកាលពីឆ្នាំមុនជាពិសេស ក្រោយពីរដ្ឋាភិបាលចិនប្រកាសដាក់ចេញច្បាប់សន្តិសុខជាតិរបស់ប្រទេសខ្លួនមក។
ក្រោយចេញច្បាប់សន្តិសុខថ្មីនេះចំនួនប្រជាជនហុងកុងដែលស្វែងរកស្នាក់នៅរយៈពេលខ្លីបានកើនឡើងដល់ចំនួន ១០ ៨១៣ នាក់ ខណៈក្នុងឆ្នាំ ២០១៩ មានត្រឹម ៥ ៨៥៨ នាក់ប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារអន្តោប្រវេសន៍ជាតិតៃវ៉ាន់៕