The Phnom Penh Post Search

Search form

ប្រជាប្រិយភាព​នៃ​ប្រធានាធិបតី​ហ្វីលីពីន ធ្លាក់​ចុះ​ ដោយសារ​សង្គ្រាម​គ្រឿងញៀន

Content image - Phnom Penh Post
លោក Duterte ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​អគ្គ​មេបញ្ជាការ​យោធា​។ AFP

ប្រជាប្រិយភាព​នៃ​ប្រធានាធិបតី​ហ្វីលីពីន ធ្លាក់​ចុះ​ ដោយសារ​សង្គ្រាម​គ្រឿងញៀន

ក្រុងម៉ានីល: ក្រុម​អ្នក​ស្ទង់​ប្រជាមតិ បាន​រកឃើញ​ថា​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ធ្លាក់ចុះ​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​លើកទី ១ បន្ទាប់​ពីក្មេង​ជំទង់​អ្នក​រស់នៅ​ក្នុង​ក្រុង​ម៉ានីល​ពីរ​នាក់ បាន​ស្លាប់​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឲ្យ​មានការ​ប្រឆាំង​តវ៉ា​ពី​ប្រជាពលរដ្ឋ​ជាច្រើន។

ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​លោក ត្រូវបាន​បង្ហាញ​ដោយ​ការ​ស្ទាបស្ទង់​ពី​ស្ថានីយ​ស្ទាបស្ទង់​ស្ថានភាព​សង្គម (SWS) ឲ្យ​ឃើញ​ថា​បាន​ធ្លាក់​ចុះ ៦៧ ភាគរយ​នៃ​សំឡេង​គាំទ្រ ៧៨ ភាគរយ​នៅ​ក្នុង​ខែ​មិថុនា ដែល​ពលរដ្ឋ​ជាច្រើន បាន​លើក​ឡើង​ថា ពួកគេ ពេញចិត្ត​ចំពោះ​ការអនុវត្ត​តាម​តួនាទី​របស់​លោក Duterte ក្នុងឋានៈ​ជា​ប្រធានាធិបតី បាន​កើត​ឡើង ស្របពេល​មានការ​ប្រឆាំង​ជំទាស់​កាន់តែ​ខ្លាំង​ពី​ហ្វូង​មហាជន​ជុំវិញ​បញ្ហា​នៃការ​សម្លាប់​ក្នុង​យុទ្ធនាការ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក Duterte បាន​ស្បថ​ចូល​កាន់​តំណែង​ក្នុង​ខែ​មិថុនា​កាល​ពី​ឆ្នាំមុន ដោយ​បាន​ប្តេជ្ញា​លុបបំបាត់​គ្រឿង​ញៀន​ខុសច្បាប់​នៅ​ក្នុង​សង្គម​តាមរយៈ​ការសម្លាប់​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​និង​ក្រុម​អ្នកញៀន​ថ្នាំ​ប្រមាណ​ជា ១០ ម៉ឺន​នាក់។

រយៈពេល​តែ ១៥ ខែ បន្ទាប់​ពី​លោក​ស្បថ​ចូលកាន់​តំណែង មាន​មនុស្ស​ជាង ៣៨៥០ នាក់​ត្រូវគេ​សម្លាប់​នៅ​ក្នុង​សង្គ្រាម​គ្រឿងញៀន៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។