
ប្រទេសកុងហ្គោ កំពុងផ្ទុះឡើងវិញនៃជំងឺអេបូឡាជាថ្មី បណ្ដាលឱ្យស្ត្រីម្នាក់បានស្លាប់នៅទីប្រជុំជន Butem bo ក្នុងខេត្ត Kivu ខាងជើងនៃប្រទេស។ រូបថត AFP
មន្ត្រីសុខាភិបាលនៅប្រទេសកុងហ្គោ បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺអេបូឡាមួយទៀតនៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាលើកទី៤ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក EteniLongondo បានប្រកាសថា នៅថ្ងៃទី ៣ ខែកុម្ភៈថា ស្ត្រីម្នាក់បានស្លាប់នៅទីប្រជុំជន Butem bo ក្នុងខេត្ត Kivu ខាងជើងនៃប្រទេស។
បច្ចុប្បន្នរដ្ឋាភិបាលបានចាប់ផ្តើមតាមដានមនុស្សគ្រប់រូបដែលបានទាក់ទងជាមួយស្ដ្រី ដែលស្លាប់នោះ ដើម្បីព្យាយាមលុបបំបាត់ជំងឺរាតត្បាតនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា នេះជាការផ្ទុះឡើងលើកទី១២ នៅប្រទេសកុងហ្គោ ចាប់តាំងពីវីរុសត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសក្នុងឆ្នាំ ១៩៧៦ ហើយត្រូវបានឆ្លងក្នុងរយៈពេលតិចជាង ៣ ខែបន្ទាប់ពីការផ្ទុះឡើងនៅភាគខាងលិចខេត្តនៃតំបន់ Equateur ហើយត្រូវបានគេទប់ស្កាត់ទាន់កាលពីខែវិច្ឆិកា កន្លងទៅ៕