កាល​ពី​ថ្ងៃ​អង្ការ ​ទី ៩ មីនា​ប្រទេស​ចិន ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ដក​ការ​ហាម​ឃាត់​មិន​សម​ហេតុផល​លើ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ឆាប់ និង​ធ្វើ​ការ​រួមគ្នា​ទាក់ទង​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។

ក្រុម​ប្រឹក្សារដ្ឋ​ប្រទេស​ចិន ​លោក Wang Yi បាន​និយាយ​ថា​ភាគី​ទាំង ២ ត្រូវ​តែ​ផ្តោត​សំខាន់​ទៅ​លើ​​ការ​សហការ​ដែល​អាច​ផ្តល់​ផ្លែផ្កា​ទៅ​ភាគី​ទាំង​សង​ខាង។ លោក​បាន​និយាយ​បន្ត​ថា បញ្ហា​ដែល​គួរ​តែ​មាន​ការ​សហការ​រវាង​ភាគី​ទាំង ២ មាន​ដូចជា​ការ​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ ១៩។

សហរដ្ឋអាមេរិក​និង​ចិន​មាន​ការ​ទាស់​គ្នា​ទៅ​លើ​បញ្ហា​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ការ​អនុវត្ត​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង ហុងកុង តៃវ៉ាន់ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ីនជាំង​ ប្រទេស​ចិន៕