កាលពីថ្ងៃអាទិត្យ ទី ២១ កុម្ភៈ ប្រទេសឥណ្ឌា និងចិន បានដកទ័ពរបស់ពួកគេពីតំបន់បឹងដែលមានជម្លោះនៅតាមព្រំដែន Himalayan បន្ទាប់ពីភាពតានតឹងបានកើតឡើងជាច្រើនខែ។
យោងសេចក្តីថ្លែងការណ៍រួម មេបញ្ជាការពីភាគីទាំងសងខាងបានជួបប្រជុំគ្នាកាលពីថ្ងៃទី ១៩ កុម្ភៈ និងមានការផ្លាស់ប្តូរយោបល់គ្នាទាក់ទងនឹងស្ថានភាពនេះ។ សេចក្តីថ្លែងការណ៍រួមបានបន្តសរសេរថា ភាគីទាំង ២ នឹងបន្តការដោះស្រាយបញ្ហាដែលនៅសេសសល់។
គួរបញ្ជាក់ផងដែរថា ទាហានមកពីភាគីទាំងសងខាងបានប្រឈមមុខដាក់គ្នាតាំងពីដើមឆ្នាំមុននៅចំណុចត្រួតពិនិត្យ Line of Actual Control ដែលជាព្រំប្រទល់ដែន។ ការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ Ladakhរបស់ឥណ្ឌា និងតំបន់ Aksai Chin ដែលគ្រប់គ្រងដោយចិនហើយនៅជាប់ព្រំដែនគ្នា បានបង្កើនភាពតានតឹងទៅលើភាគីទាំង ២៕