កាល​ពី​ថ្ងៃអាទិត្យ​ ទី​ ១០​ មករា ប្រទេសចិន​ បាន​ចេញច្បាប់​ថ្មី​ដើម្បី​ប្រឆាំង​នឹង​បរទេស​ក្នុងការ​ដាក់​ទណ្ឌកម្ម​មកលើ​ប្រទេស​ខ្លួន។ ប្រទេសចិន​ បាន​បង្កើត​ច្បាប់ថ្មី​មួយដែល​ប្រឆាំងនឹង​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​បរទេស​ដែល​ប៉ះពាល់​ដល់​បុគ្គល។

ប្រទេសចិន ​កំពុង​បង្កើត​វិធានការណ៍​តប​ទៅ​វិញនឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ជា​មួយនឹង​វិធានថ្មី​ដែលការ​ពារ​ក្រុមហ៊ុន​របស់ខ្លួន​ពី​ច្បាប់​បរទេស​ដែលមិន​សម​ហេតុផល។

លោក​ Bert Hofman​ នាយក​វិទ្យាស្ថាន​អាស៊ីបូព៌ា​នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយថា៖ «អ្នកដែល​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ការ​អនុវត្ត​ច្បាប់​បរទេស​ដាក់​នីតិវិធី​តាមផ្លូវ​ច្បាប់ទៅ​តុលាការ​និង​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ដែលអាច​កើតមាន»។ រដ្ឋា​ភិបាល​ក៏​អាច​ចាត់វិធាន​ការត​បត​ផ្សេង​ទៀត​ដែរ។

ច្បាប់នេះ​ គឺ​បាន​បង្កើត​ឡើង​បន្ទាប់ពី​មាន​ការដាក់​ទណ្ឌកម្ម​ពី​សហ​រដ្ឋ​អាមេរិក​ទៅលើ​ក្រុមហ៊ុន​បច្ចេក​វិទ្យាចិន​មួយចំនួន។ ​អាមេរិក​បានលើក​ឡើង​ថា ការ​ដាក់ទណ្ឌ​កម្មនេះ​គឺដោយ​សារ​ក្រុមហ៊ុន​ចិន​ទាំងនោះ​គឺ ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​កងយោធា៕ ​