កាលពីថ្ងៃចន្ទ ទី ១១ អាជ្ញាធរចិនបានរាយការណ៍ការកើនឡើងករណីឆ្លងកូវីដ ១៩ ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៥ ខែចុងក្រោយ ខណៈពេលដែលការឆ្លងថ្មីនៅក្នុងខេត្ត Hebei ស្ថិតនៅជុំវិញទីក្រុងប៉េកាំងបានបន្តកើនឡើង។
គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា Hebei មានករណី ៨២ ក្នុង ចំណោម ៨៥ ករណី ឆ្លងក្នុងសហគមន៍ថ្មី ដែលត្រូវបានរាយការណ៍នៅថ្ងៃទី ១០ ខែមករា៕