បុរី​ញូវយ៉ក៖ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​បាន​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី ៥ ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ ​សម្រាប់​ឆ្នាំ ​២០២១​ និង ​២០២២​ ដោយ​ការ​ប្រជែង​នេះ​កំពុង​ដំណើរការ​សម្រាប់​អាសនៈ​លោក​ខាង​លិច​ និង​អាហ្វ្រិក​​។

ប្រទេស​កេនយ៉ា ​និង​ជីប៊ូទី ​កំពុង​ប្រជែង​យក​អាសនៈ ​១ ​ខណៈ​ប្លុក​លោក​ខាង​លិច​មាន​ប្រទេស​ចំនួន ​៣ ​គឺ​ប្រទេស​កាណាដា ​អៀរឡង់​ និង​ន័រវែស ​កំពុង​ប្រជែង​យក​អាសនៈ ​២ ​ក្នុង​ចំណោម​នោះ​។

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ប្រទេស​ឥណ្ឌា ​ដែល​បាន​ព្យាយាម​ប្រឹងប្រែង​​ប្រជែង​យក​អាសនៈ ​១​ នៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ​ មិន​បាន​ទទួល​ជោគជ័យ ​ក៏​បន្ត​កិច្ច​ប្រឹងប្រែង​ថែម​ទៀត​ ដើម្បី​អាសនៈ​នេះ ខណៈ ​ម៊ិកស៊ិក​ នៅ​​​អាមេរិកឡាទីន ​និង​តំបន់​ការីប៊ីន​ កំពុង​ប្រឹងប្រែង​ដែរ​​។

ប៉ុន្តែ​ទ្វីប​អាហ្វ្រិក​បាន​ខក​ខាន​មិន​បាន​បន្ត​ប្រពៃណី​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ជ្រើស​រើស​បេក្ខជន​នៅ​ក្នុង​ចំណោម​ពួក​គេ​ដោយ​​​រៀបចំ​វេទិកា​សម្រាប់​ការ​ធ្វើ​តេស្ត​​កាល​ពី​ថ្ងៃ​ពុធ​។

ប្រទេស​កេន​យ៉ា ​បាន​សម្តែង​ការ​គាំទ្រ​ដល់​សហភាព​អាហ្វ្រិក ​(AU) ​ប៉ុន្តែ​​ប្រទេស​ជីប៊ូទី ​បាន​និយាយ​ថា​ ខ្លួន​គួរ​តែ​មាន​អាសនៈ​នេះ​ ដោយសារ​ប្រទេស​ណៃរ៉ូប៊ី​ បាន​ចូលរួម​ក្រុម​ប្រឹក្សា​នេះ​ កាល​ពី​ពេល​កន្លង​ទៅ​ និង​មាន​គោលការណ៍​ប្តូរ​វេន។

ប្រទេស​ជីប៊ូទី ​និយាយ​ភាសា​បារាំង ​និង​​កេនយ៉ា​និយាយ​ភាសា​អង់គ្លេស​ កំពុង​បង្ហាញ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ស្វះស្វែង​រក​សន្តិភាព​ទី្វប​អាហ្វ្រិក ​​និង​ការ​ចូលរួម​ចំណែក​របស់​ពួក​គេ​ក្នុង​ជម្រើស​រក្សា​សនិ្តភាព ​UN​។ ​

ប្រទេស​កេនយ៉ា ​បាន​បង្ហាញ​ពី​ការ​ស្វាគមន៍ ចំពោះ​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​សូម៉ាលី ​និង​ស៊ូដង់​ខាង​ត្បូង​ និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ដែល​មាន​ការ​បែកបាក់​របស់​ប្រទេស​ទាំង ​២ ​នេះ​។

ចំណែក​ប្រទេស​ឌីប៊ូទី ​វិញ ​បាន​កំណត់​ទីតាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន ​និង​តួនាទី​សំខាន់​ជា​មូលដ្ឋាន​ការពារ​សម្រាប់​ប្រទេស​ផ្សេងៗ​ ដូច​ជា​បារាំង ​អាមេរិក ​ចិន​ ជប៉ុន ​និង​ការ​ចូល​រួម​ចំណែក​របស់​ខ្លួន​ក្នុង​បញ្ហា​របស់​ប្រទេស​សូម៉ាលី​។

សម្រាប់​អឺរ៉ុប​ ការ​ប្រកួត​ប្រជែង​នេះ ​បាន​​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ​។

ប្រទេស​កាណាដា​ នៅ​មាន​ការ​ឈឺ​ចាប់​ដោយសារ​ការ​បរាជ័យ​នៅ​ក្នុង​ឆ្នាំ ​២០១០ ​នៅ​ក្នុង​អំឡុង​កិច្ច​ប្រឹងប្រែង​ ដើម្បី​ទទួល​បាន​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​នេះ ​នៅ​ពេល​នោះ​ មហាសន្និបាត​ជ្រើសរើស​យក​ព័រទុយហ្គាល់​ជំនួស​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ​កាណាដា​ ចាស្ទីន​ ទ្រូដូ ​បាន​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​UN ​​ដោយ​ការ​បរាជ័យ​នោះ​ធ្វើ​ឲ្យ​លោក​ទទួល​ការ​អាម៉ាស់​​ក្នុង​ប្រទេស​​។

ដោយ​បាន​សង្ឃឹម​នឹង​អាច​បញ្ចុះ​បញ្ចូល​បាន​នោះ ​ប្រទេស​កាណាដា​ និង​អៀរឡង់ ​បាន​នាំ​យក​តារា​ចម្រៀង​​ស៊ុបភើស្តារ​នាង Celine Dion ​ឲ្យ​​ច្រៀង​នៅ​ក្នុង​ក្រុង​ញូវយ៉ក ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​កាណាដា នៅ​អង្គការ​សហប្រជាជាតិ​ ខណៈ​ដែល ​U2 ​ធ្វើ​ការ​ប្រគំ​តន្រ្តី​មួយ​ក្នុង​ក្រុមហ៊ុន​Big Apple ​សម្រាប់​​អៀរឡង់​។

លោក ​Richard Gowan ​ជា​អ្នក​ជំនាញ​ម្នាក់​​នៅ​ក្រុម​ដោះ​ស្រាយ​វិបត្តិ​អន្តរជាតិ​នៃ​អង្គ​ការ​ពិភព​លោក​នេះ​បាន​ថ្លែង​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា៖ ​«​យុទ្ធនាការ​​ប្រជែង​យក​អាសនៈ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​UN នេះ ​បាន​បញ្ចូល​ការ​បញ្ចុះ​បញ្ចូល​ឥត​ឈប់​ឈរ ​​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ និង​ការ​ព្រួយ​បារម្ភ​ថា ​ឯកអគ្គដ្ឋទូត​ដែល​​សន្យា​ថា​បោះ​ឆ្នោត​ឲ្យ​អ្នក​នោះ ​គឺ​ជា​អ្នក​ភូត​កុហក»៕ AFP/PSA