The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ជប៉ុន​មាន​បំណង​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ចំពេល​ជំងឺ​កូវីដ១៩​កំពុង​រាតត្បាត




ប្រទេស​ជប៉ុន​មាន​បំណង​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ចំពេល​ជំងឺ​កូវីដ១៩​កំពុង​រាតត្បាត

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ Yoshihide Suga។ AFP

ប្រទេស​ជប៉ុន​មាន​បំណង​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ចំពេល​ជំងឺ​កូវីដ១៩​កំពុង​រាតត្បាត

ជំងឺ​រាតត្បាត​សកល​កូវីឌ១៩ ប្រហែល​ជា​កត្តា​ជម្រុញ​ថ្មី​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច​របស់​ប្រទេស​ជប៉ុន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​យោង​ទៅ​តាម​ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បានបង្ហាញ​ថា​សាធារណជន​កាន់តែ​មាន​ការយល់ព្រម ចំពោះ​គំនិត​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់កំពូល​នេះ។

នាយករដ្ឋមន្ត្រី Yoshihide Suga ត្រូវបាន​គេ​មើលឃើញ​ថា​លោក​ប្រកាន់​ភាពតឹងតែង​តិចជាង​លោក Shinzo Abe ក្នុងការ​ផ្លាស់ប្តូរ​ច្បាប់។ ប៉ុន្តែ​លោក Suga បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ នៅក្នុង​វេទិកា​មួយ​ដើម្បី​ប្រារព្ធ​ទិវា​ចងចាំ​រដ្ឋធម្មនុញ្ញ ដែល​ថា​រដ្ឋាភិបាល​ត្រូវតែ​មាន​សិទ្ធិអំណាច​គ្រប់គ្រាន់ ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ភាពអាសន្ន​ដូចជា​គ្រោះមហន្តរាយធម្មជាតិ​​ និង​រោគរាតត្បាត​ជាដើម។

ច្បាប់កំពូល​បែប​សន្តិភាព​និយម​របស់​ជប៉ុន​នេះ​ត្រូវបាន​តាក់តែង​​ និង​ព្រាង​ដោយ​សហរដ្ឋអាមេរិក ហើយ​បាន​ចូល​ជា​ធរមាន​កាលពី ៧៤ ឆ្នាំមុន​នៅ​ថ្ងៃទី ៣ ខែឧសភា​ឆ្នាំ ១៩៤៧ ។

លោក Suga បាន​កត់សម្គាល់​បន្ថែម ថា​ច្បាប់​ចាស់​នេះ​មិនបាន​រាប់បញ្ចូល“ ករណី​បន្ទាន់​ផ្សេងៗ​ឡើយ” ។ លោក​បាន​និយាយ​បន្តថា «ជាង ៧០ ឆ្នាំ​បាន​កន្លង​ផុតទៅ​រួចមក​ហើយ ចាប់តាំងពី​រដ្ឋធម្មនុញ្ញ បច្ចុប្បន្ន​ត្រូវបាន​អនុម័ត​ហើយ​យើង​គួរតែ​កែសម្រួល​ផ្នែក​ទាំងនោះ​ដែល​មិន​សមស្រប​​ ឬ​មិន​សម​នឹង​ពេលវេលា»។

លោក​បាន​និយាយថា​បទពិសោធន៍​របស់​ជប៉ុន​ជាមួយ​កូវីឌ​១៩ បានបង្ហាញ ថា​វា​ពិតជា​បន្ទាន់ និង សំខាន់​ណាស់​ក្នុង​ការពិភាក្សា​បន្ថែម​ផ្នែក​មួយ ដើម្បី​អនុញ្ញាត​ឱ្យ​គណៈរដ្ឋមន្ត្រី​កំណត់​សេរីភាព ជា​បណ្តោះអាសន្ន​របស់​ប្រជាជន នៅក្នុង​គ្រោះមហន្តរាយធំៗ​ ឬ​ជំងឺ​រាតត្បាត។ ​ពេលនេះ​ប្រទេស​ជប៉ុន​កំពុង​ស្ថិតនៅ​ចំកណ្តាល​រលក កូវីឌ១៩ ជា​លើក​ទី ៤ របស់ខ្លួន​ដោយ​ចំនួន​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​ឡើងដល់​កំរិត​ខ្ពស់​ថ្មី​គឺ ១.០៨៤ កាលពី​ថ្ងៃ​ច័ន្ទ។

លោក Suga បាន​សារភាព​កាលពី​ខែ​មុន​ថា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មិនមែន​ជា​កិច្ចការ​ដែល​ងាយស្រួល​ទេ៕

មឹង ច័ន្ទសុម៉ានីតា

អត្ថបទគួរចាប់អារម្មណ៍