
លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas មកដល់ដើម្បីចូលរួមជំនួបជាមួយសមភាគី EU នៅក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនាពេលកន្លងទៅ។ AFP
រដ្ឋមន្រ្តីក្រសួងការបរទេសនិងការពារជាតិជប៉ុននិងអាឡឺម៉ង គ្រោងនឹងបើកកិច្ចពិភាក្សា «២ បូក ២» តាមអនឡាញនៅពាក់កណ្តាលខែមេសា នេះ។
សេចក្តីរាយការណ៍បានឱ្យដឹងថាកិច្ចពិភាក្សា “២ បូក ២” នឹងក្លាយជាកិច្ចពិភាក្សាទី១ ក្នុងចំណោមប្រទេសទាំង ២ ហើយគេរំពឹងថា កិច្ចពិភាក្សានេះ នឹងលើកឡើងពី «វិធី និងកិច្ចការពារដោយចំហពីបណ្ដាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក» ក្រោយមានការឈ្លានពានពីប្រទេសចិនកាន់តែខ្លាំងឡើង។
ទោះបីជាកាលវិភាគពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយក៏ដោយក៏ភាគី ទាំង២កំពុងគ្រោងនឹងបើកកិច្ចពិភាក្សានៅថ្ងៃទី ១៦ ខែមេសា ខាងមុខ៕