កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ មីនា ​ប្រទេស​ជប៉ុន ​បាន​យល់ស្រប​នឹង​មាន​ការ​ដក​ប្រទេស​ចេញ​ពី​គ្រា​មាន​អាសន្ន​នៅ​ថ្ងៃទី ២១ មីនា។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជប៉ុន ​លោក Yasuhisa Nishimura បាន​និយាយ​ថា ផែនការ​ដែល​សម្រេច​ដក​ប្រទេស​ចេញ​ពី​គ្រា​មាន​អាសន្ន​នឹង​ធ្វើ​ទៅ​តាម​ការ​គ្រោង​ទុក។ ការ​ដក​ប្រទេស​ចេញ​ពី​គ្រា​មាន​អាសន្ន​នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានការណ៍​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩ មាន​ការ​អន់​ថយ៕