ក្រុង​បាងកក៖ ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ ​(DDC) ​កំពុង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទីក្រុង​មួយ​ចំនួន​នៅ​​មីយ៉ាន់ម៉ា​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​ ក្រោយ​ពី​បាន​ដឹង​ថា​ ប្រទេស​នេះ​កាល​ពី​ថ្ងៃ​ពុធ​ បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ ​១៩ ​ចំនួន ​៥៩២ ​នាក់។​

លោក ​សុវណ្ណាឆៃ ​វ៉ាតតាណាយីង-ចារើនឆៃ ​ជា​ប្រធាន​ក្រសួង​គ្រប់គ្រង​ជំងឺ ​DDC​ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ស្ថានការណ៍​ជំងឺ​កូវីដ ​១៩​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ដូច្នេះ​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ចំនួន​គួរ​ឈប់​ជួល​ក្រុម​បុគ្គលិក​បរទេស​ជា​ពិសេស​ប្រជាជន​មីយ៉ាន់ម៉ា​ ដើម្បី​ជួយ​ទប់ស្កាត់​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ​លើក​ទី២​ នៅ​ក្នុង​ប្រទេស​ថៃ ​បច្ចុប្បន្ន​។​

លោក សុវណ្ណា​ឆៃ​ បាន​កំពុង​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ ក្រោយ​ពី​បាន​ដឹង​អំពី​ចំនួន​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ​ថ្មី​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ចម្លែក​នេះ​ ​កើន​រហូត​ដល់ ​៦ ៧៤៣ ​នាក់​។​

លោក​បាន​ថ្លែង​ថា ​ចំនួន​អ្នក​ជំងឺ​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ស្រប​ទៅ​តាម​និន្នាការ​ស្រដៀង​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​មាន​ករណី​ឆ្លង​ថ្មី​ បាន​ឈាន​ដល់​ជិត ​១ ​សែន​នាក់​ ជា​រៀង​រាល់​ថ្ងៃ​។ ​ប្រទេស​ខ្លះ​​បាន​ចែក​រំលែក​ព័ត៌មាន​នៅ​តាម​ព្រំដែន ​ដែល​បាន​បណ្តាល​ឱ្យ​មន្ត្រី​សន្តិសុខ ​និង​សុខាភិបាល​សាធារ​ណៈ​ឃ្លាំមើល​ស្ថានការណ៍​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។​

លោក​បាន​ថ្លែង​ថា ​ការ​ឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ខ្លះ​ ​ជាប់​ព្រំ​ដែន​​ថៃ​ គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ៕ BKP/SK