កាល​ពី​ថ្ងៃ​ពុធ ទី ៣១ មីនា អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល​ប្រកាស​ថា បាន​រក​ឃើញ​វ៉ារ្យ៉ង់​ថ្មី​នៃ​វីរុស​កូវីដ ១៩។ វ៉ារ្យ៉ង់​ថ្មី​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​សៅប៉ូឡូ (Sao Paulo) ខណៈ​ប្រទេស​ប្រេស៊ីល កំពុង​ព្យាយាម​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​ករណី​វិជ្ជមាន​កូវីដ ១៩ គួរ​ឱ្យ​កត់​សម្គាល់​ខ្ពស់​។

ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ​សាធារណៈ​ប៊ុនតាតាន (Public BuntatanBiomedical Institute) លោក Dimas Covas បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា វ៉ារ្យ៉ង់​ថ្មី​នេះ​ស្រដៀង​នឹង​វ៉ារ្យ៉ង់​នៅ​អាហ្រ្វិកខាងត្បូង។ លោក​បាន​និយាយ​បន្ត​ថា អ្នក​ជម្ងឺ​មិន​មាន​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ ឬ​ទំនាក់ទំនង​ជាមួយ​អ្នក​ដំណើរ​មក​ពី​អាហ្វ្រិកខាងត្បូង​ឡើយ។

វ៉ារ្យ៉ង់​វីរុស​នៅ​អាហ្រ្វិកខាងត្បូង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ចម្លង​លឿន​ជាង​វ៉ារ្យ៉ង់​ដើម។ វ៉ាក់សាំង​កូវីដ Pfizer, Moderna និង AstraZeneca ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មិន​សូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វ៉ារ្យ៉ង់​នៅ​អាហ្វ្រិកខាងត្បូង​នេះ​ឡើយ៕