កាល​ពី​ថ្ងៃ​ពុធ ទី ១០ មីនា ប្រទេស​អង់គ្លេស បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​អឺរ៉ុប​ដែល​ថា ​ប្រទេស​អង់គ្លេស បាន​ហាម​ឃាត់​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ ១៩។

កាល​ពី​ថ្ងៃទី ៩ មីនា ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​និយាយ​ថា ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ការ​នាំចេញ​វ៉ាក់សាំង​ដែល​ផលិត​នៅលើ​ទឹកដី​របស់​ខ្លួន។

ប្រទេស​អង់គ្លេស ​បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ឱសថ​ដែល​មិន​បាន​បំពេញ​តាម​គោលដៅ​ចែកចាយ​ក្នុង​នោះ​មាន​វ៉ាក់សាំង AstraZeneca ដែល​បាន​ចែកចាយ​នៅ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប៕