កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ កុម្ភៈ ប្រទេស​អង់គ្លេស ​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​តំបន់​ស៊ីនជាំង ប្រទេស​ចិន។ ការ​អំពាវនាវ​នេះ​គឺ ​ដើម្បី​ស៊ើបអង្កេត​របាយការណ៍​នៃ​ការ​រំលោភ​បំពាន​នានា​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​អាច​កើត​មាន​ឡើង។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក ​Dominic Raab បាន​និយាយ​លើក​ឡើង​ពី​របាយការណ៍​នៃ​ការ​រំលោភបំពាន​នៅ​តំបន់​ស៊ីនជាំង ប្រទេស​ចិន។ ការ​រំលោភ​បំពាន​នោះ​រួមមាន​ការ​ធ្វើ​ទារុណកម្ម កេង​កម្លាំង​ពលកម្ម និង​ការ​បង្ខំ​ឱ្យ​ស្ត្រី​ពពោះ។

ប្រទេស​ចិន ​ត្រូវ​បាន​គេ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើត​មណ្ឌល​នៅ​ស៊ីនជាំង​នៅ​ទីក្រុង​ប៉េកាំង។ មណ្ឌល​នោះ​ត្រូវ​បាន​ស្គាល់​ថា ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បី​បំបាត់​ចោល​ភាព​ជ្រុល​និយម និង​ផ្តល់​ជំនាញ​ថ្មីៗ​ទៅ​ប្រជាជន។

អ្នក​រិះគន់​ប្រទេស​ចិន ​បាន​ហៅ​មណ្ឌល​នោះ​ថា​ជា​ជំរុំ​ប្រមូល​ផ្តុំ។ អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យ៉ាង​ហោចណាស់​ជនជាតិ​អ៊ុយហ្គ័រ និង​មូស្លីម​យ៉ាង​តិច​ចំនួន ១ លាន​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តំបន់​ស៊ីនជាំង៕