ក្រុងឌូបៃៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា ​ប្រទេស​អារ៉ាប់​រួម​បាន​ប្រកាស​បេក្ខភាព​របស់​ខ្លួន​សប្រាប់​អា​សនៈ​មិន​អចិន្ត្រៃយ៍​មួយ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាតិ​សម្រាប់​អាណត្តិ​២០២២-២០២៣​។

នៅ​ខែមិថុនា​ឆ្នាំ​២០២១​ មហា​សន្និបាតUN​នឹង​ជ្រើស​ប្រទេស​សមាជិក​ចំនួន​៥​ដើម្បី​បម្រើ​ការ​នៅ​ក្រុមប្រឹក្សា​នេះ​ ដែល​មាន​សមាជិក​មិន​អចិន្ត្រៃយ៍​សរុប​ចំនួន​១០ ​ដែល​បម្រើ​ការ​អាណត្តិ​២​ជាប់ៗគ្នា។ ​

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Sheikh Abdullah bin Zayed Al Nahyan ​បាន​ថ្លែង​នៅ​ក្រុងញូវ​យ៉ក​ថា៖​«ប្រ​ទេស​របស់​ខ្ញុំ​នឹង​អនុវត្ត​តាម​វិធានការ​និង​គោលការណ៍​ដូចគ្នា​នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​ជា​មួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​នេះ​»។ ​

លោកបានថ្លែង​ថា៖​«យើង​អះ អាង​ថា​ប្រទេស​អារ៉ាប់រួម​នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​ប្រទេស​នានា​កំពុង​ប្រឈម​នោះ​»៕ PSA ​