កាល​ពី​ថ្ងៃសៅរ៍ ​ទី៣​ មេសានេះ​ ប្រទេស​អូស្រ្តាលី​ បន្តកម្ម​វិធីចែក​ចាយ​វ៉ាក់សាំង​កូវីដ ​១៩​ ពីក្រុមហ៊ុន​ AstraZeneca PLC បន្ទាប់ពី​មាន​ករណីក​ក​ឈាម​ដែល​បង្ក​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​វ៉ាក់សាំង​នេះ។

នាយក​រង​វេជ្ជសាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី​លោក​ Michael Kidd បាន​និយាយ​ថា៖ «​ហានិភ័យ​នៃ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅតែ​មាន​កម្រិត​ទាប​នៅឡើយ​ ប៉ុន្តែ​សុវត្ថិភាព​ គឺ​មាន​សារៈសំខាន់​បំផុត​ដូច្នេះហើឋ​យ​ទើប​ក្រុមផ្ដល់​ប្រឹក្សាផ្នែក​បច្ចេកទេស​លើការ​ចាក់ថ្នាំ​បង្ការ​ (Australian Technical Advisory Group on Immunization)​ និង​រដ្ឋបាល​ទំនិញ​ព្យាបាល​ (Therapeutic Goods Administration) កំពុង​បន្តយក​ចិត្ត​ទុកដាក់​លើ​ករណីនេះ​»។ នេះបើ​តាម​ការ​រាយការណ៍​របស់​សារ​ព័ត៌មាន ​Reuters ។

ប្រទេស​អូស្រ្តាលី​ បាន​ចាប់ផ្តើម​យុន្ទាការ​ចាក់វ៉ាក់​សាំងទៅ​ប្រជាជន​ចំនួន​ ២៥​ លាននាក់​របស់​ខ្លួននៅ​ក្នុងខែកុម្ភៈ​ ដែលភាគ​ច្រើន​រំពឹងថា​ នឹង​ទទួល​បានវ៉ាក់សាំង​ពី​សាកល​វិទ្យាល័យ​ Oxford / AstraZeneca៕