កាល​ពី​ថ្ងៃ​ចន្ទ ទី ១៥ កុម្ភៈ ប្រទេស​អ៊ីរ៉ង់ ​បាន​និយាយ​ថា ​​ខ្លួន​នឹង​រារាំង​ការ​ឃ្លាំមើល​របស់​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ចាប់​ពី​សប្តាហ៍​ក្រោយ ប្រសិន​បើ​ភាគី​ផ្សេង​ទៀត​មិន​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh បាន​និយាយ​ថា៖ «ប្រសិន​បើ​ប្រទេស​ផ្សេង​ទៀត​មិន​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ត្រឹម​ថ្ងៃទី ២១ ខែកុម្ភៈ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្អាក​ការ​អនុវត្ត​ពិធីការ​ផ្សេងៗ​ទៀត៕